VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន
13/03/2015 08:41
Vovworld-ចាប់ពីថ្ងៃទី១៤ល់១៨មិនានៅទីក្រុង Sendai ខេត្ត Miyagi ជប៉ុន​នឹងប្រព្រឹត្តទៅសន្និសីទសកលលោកលើកទី៣
អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន
អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន (vietnamplus.vn)         Vovworld-ចាប់ពីថ្ងៃទី១៤ល់១៨មិនានៅទីក្រុង Sendai ខេត្ត Miyagi ជប៉ុន​នឹង ប្រព្រឹត្តទៅសន្និសីទសកលលោកលើកទី៣ស្ដីពីការកាត់បន្ថយហានិភ័យ​ដោយ​ គ្រោះធម្មជាតិ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានដឹក​នាំ ​គណៈប្រតិភូវៀតណាមចូលរួមសន្និសីទតាមសេចក្តីអញ្ចើញរបស់​អគ្គលេខាធិការ ​អង្គការសហប្រជាជាតិលោក Ban Ki Moon។         សន្និសីទលើកនេះជាឱកាសដើម្បីរដ្ឋាភិបាលបណ្ដាប្រទេសនិងភាគីទាក់​ទិន ​នានាក្នុងដំបន់អះអាងនូវកិច្ចសន្យាអនុវត្តក្របខ័ណ្ឌសកម្មភាព Hyogo ដំណាក់កាល ​២០០៥-២០១៥។ នេះជាផែនការសកម្មភាពលំអិតលើក្របខ័ណ្ឌ​សកលលោកទាំង ​មូល​​សំដៅកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិ ដែល​ត្រូវបានប្រទេសសមាជិក ​អង្គការសហប្រជាជាតិចំនួន១៦៨អនុម័តនាឆ្នាំ២០០៥នៅទីក្រុង Kobe ខេត្ត Hyogo ជប៉ុន។ សន្និសីទនឹងពិភាគ្សារាល់បទពិសោធន៍​សំណើររបស់បណ្ដាប្រទេសដំបន់​ ដែលទាក់ទិនដល់ការបង្កាទប់ទល់នឹងគ្រោះ​ធម្មជាតិ អនុម័តលើក្របខ័ណ្ឌសកម្មភាព Hyogo ដែលទាក់ទិនដល់ការបង្កា​ទប់ទល់នឹងគ្រោះធម្មជាតិក្រោយឆ្នាំ២០១៥ បង្កើត​ របៀបសហប្រតិបត្តិការ​សំដៅ​អនុវត្តក្របខ័ណ្ឌសកម្មភាពនេះ៕

More