VOV WorldVOV World
អនុរដ្ឋមន្ត្រីការបរទេសបានមកបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់
08/06/2014 08:47
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់​ចាប់​​ពី​ថ្ងៃ​ទី៥ដល់ទី៦មិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បាន​ជួប​សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​និង​ពាណិជ្ជកម្ម Eamon Gilmore
អនុរដ្ឋមន្ត្រីការបរទេសបានមកបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់
អនុរដ្ឋមន្ត្រីការបរទេសបានមកបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់ (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់​ចាប់​​ ពី​ថ្ងៃ​ទី៥ដល់ទី៦មិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បាន​ជួប​សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​និង​ ពាណិជ្ជកម្ម Eamon Gilmore ជួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេស​និង​ ពាណិជ្ជកម្ម Joe Costello និងធ្វើការជាមួយអគ្គនាយកស្ថាប័នសហប្រតិបត្តិការ​ អភិវឌ្ឍន៍។ ក្នុងបណ្ដា​ជំនួបសន្ទនាភាគីទាំងពីរបានសម្ដែងក្តីសប្បាយរីករាយ​ ចំពោះ​ការអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លា​នៃទំនាក់ទំនងទ្វេភាគី ពិសេសគឺក្នុងវិស័យ​ ពាណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរ​បានវាយតំលៃខ្ពស់កិច្ចសហការជិតស្និទ្ធ​និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិការ​និងអង្គការអន្តរជាតិនិងឯកភាពលើ វិធានការមួយចំនួនបើកទូលាយទំនាក់ទំនងវៀតណាម-អៀកឡង់ក្នុងរយៈពេល​ ខាងមុខ។         ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី Bui Thanh Son បានរួមជាមួយ​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការងារអង្គភាពអាជីវកម្មនិងផ្ដើមគំនិត អៀកឡង់ធ្វើជាវាគ្មិននៅសន្និសិទតុមូលលើកទី៤អ្នកសេដ្ឋកិច្ចជួរមុខ EU-ទ្វីប​អាស៊ី​និងសន្និសីទពាណិជ្ជកម្មនិងវិនិយោគទ្វីបអាស៊ី-អៀកឡង់ផង​ដែរ៕