អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ចូលរួមកិច្ចសន្ទនា Shangri La
03/06/2016 08:51
(VOVworld)-កិច្ចសន្ទនា Shangri La បានប្រារព្ធជាផ្លូវការនាថ្ងៃទី៣មិថុនានៅ ប្រទេសសឹង្ហបុរីដោយមានការចូលរួមរបស់មន្ត្រី

(VOVworld)-កិច្ចសន្ទនា Shangri La បានប្រារព្ធជាផ្លូវការនាថ្ងៃទី៣មិថុនានៅ ប្រទេសសឹង្ហបុរីដោយមានការចូលរួមរបស់មន្ត្រី អ្នកនាញការសន្តិសុខ ការពារ ជាតិមកពី៣០ប្រទេស។ គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Shangri La លើកនេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Nguyen Chi Vinh។ ចូលរួមកិច្ចសន្ទនានេះ គណៈប្រតូភូវៀតណាមនឹងមានការជួបសន្ទនាទ្វេ ភាគីនិង ពហុភាគីព្រមទាំងមានបទអន្តរាគមនៅក្នុងបណ្តាសម័យប្រជុំពេញអង្គ ស្តីពីរាល់ បញ្ហាក្តៅគគុករនៃសន្តិសុខតំបន់ ក្នុងនោះមានបញ្ហាជម្លោះនៅសមុទ្រ ខាងកើត។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ទទួលជួបជាមួយលោក Chan Yeng Kit លេខាអចិន្ត្រៃយ៍ក្រសួងការពារប្រទេសសឹង្ហបុរីនៅខាងក្រៅសន្និសីទសន្តិសុខកំពូលអាស៊ី របៀបវារៈនៃកិច្ចសន្ទនា Shangri La ឆ្នាំនេះ បានលើកយកនូវប្រធានបទ សំខាន់ៗមួយចំនួនមកពិភាគ្សា សំដៅដោះស្រាយភាពតានតឹងកំពុងកើតមាន ឡើងក្នុងតំបន់ ដូចជា “ប្រឈមមុខនឹងរាល់ការសាកល្បងសន្តិសុខដ៏ស្មុគស្មាញ នៅទ្វីអាស៊ី” និង “ការសាកល្បងក្នុងការដោះស្រាយជម្លោះ” និង “តាមដានគោល ដៅសន្តិសុខរួម”ជាដើម។ ក្នុងនាមជាសមាជិកចូលរួមកិច្ចសន្ទនាលើកនេះលោក Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារប្រទេស វៀតណាមបានឲ្យដឹងថា គណៈប្រតិភូវៀតណាមនឹងចូលរួមសម័យប្រជុំពេញ អង្គលើកទី៤ ស្តីពី“រាល់ការសាកល្បងក្នុងការដោះស្រាយជម្លោះក្នុងតំបន់”។ “ពិតប្រាកដថា វៀតណាមនឹងវាយតម្លៃត្រឹមត្រូវនូវស្ថានភាពនិងគ្រោះអា សន្នដែលនឹងគំរាមកំហែងសន្តិសុខ ស្ថិរភាពក្នុងតំបន់ ហើយពីនោះនឹងនាំ ចេញ ដំណោះស្រាយសមស្របទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជានាំចេញទស្សន និងបែប ផែនសម្រាប់ភាគីនានារួមសហការគ្នា តស៊ូដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បី នាំមកនូវផលប្រយោជន៍ឲ្យភាគីទាក់ទិននានារួមទាំងធានាសន្តិភាព ស្ថិរភាពនៅ សមុទ្រខាងកើត”៕
Related





