VOV WorldVOV World
អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណះរដ្ឋ Uruguay ខាងកើតមកបំពេញទស្សនកិច្ចនៅវៀតណាម
05/10/2013 09:03
(VOV)_ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥តុលាគណះប្រតិភូ ក្រសួងការបរទេស សាធារណះរដ្ឋ Uruguay ខាងកើត ដឹកនាំដោយ​អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស Luis Porto បានមកបំបេញទស្សនកិច្ចនៅវៀតណាម
អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណះរដ្ឋ Uruguay ខាងកើតមកបំពេញទស្សនកិច្ចនៅវៀតណាម
អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស Luis Porto (Image: wikipedia.com)  (VOV)_ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ តុលាគណះប្រតិភូក្រសួងការបរទេស សាធារណះរដ្ឋ Uruguay ខាងកើត  ដឹកនាំដោយ​អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស  Luis Porto បានមកបំបេញទស្សនកិច្ចនៅវៀតណាម និងអញ្ជើញ​ចូលរួមកិច្ចប្រជុំ ពិគ្រោះ យោបល់នយោបាយ លើកទី១ រវាងក្រសួងការបរទេសវៀតណាមនិង  Uruguay ។ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ​អនុរដ្ឋមន្ត្រីក្រសួងការ បរទេស Luis Porto និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោកស្រី  Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះបណ្ដា​ការបោះជំហានអភិវឌ្ឍន៍ យ៉ាង សកម្មក្នុងទំនាក់ទំនងទ្វេភាគី។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Luis Porto  បានអះអាងថា÷​រដ្ឋាភិបាលនិងប្រជាជន ​Uruguay ​ជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់​អាស៊ីខាង​កើត និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ  ជាមួយវៀតណាមក្នុងបណ្ដាវិស័យដែលភាគីទាំងពីរមានឧត្តមភាព និងអាច ជួយឧបត្ថម្ភគ្នាទៅវិញទៅមក៕