អនុវត្តល្អដំណើការឧទ្ទេសនាមបុគ្គលិកឆ្លើយតបនឹងតម្រូវការដឹកនាំប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
29/01/2015 11:08
(VOVworld)- អនុវត្តល្អដំណើការឧទ្ទេសនាមបុគ្គលិក ឆ្លើយតបនឹងតម្រូវការដឹកនាំប្រទេសក្នុងដំណាក់ កាលអភិវឌ្ឍន៍ថ្មី។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (VOVworld)- អនុវត្តល្អដំណើការឧទ្ទេសនាមបុគ្គលិកឆ្លើយតបនឹងតម្រូវការដឹកនាំ ប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។នេះជាភារកិច្ច១ក្នុងចំណោមភារកិច្ច ស្នូល ចំនួន៥ក្នុងឆ្នាំ២០១៥ ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រកូលឲ្យផ្នែករៀបចំ កសាងបក្ស នៅក្នុងសន្និសីទកម្មាភិ បាលទូទាំង ប្រទេសស្តីពីការងាររៀបចំកសាងបក្សដែលប្រារពឡើងនាថ្ងៃទី២៩ មករានៅទីក្រុង ហាណូយ។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ភារកិច្ចដំបូងរបស់ផ្នែក រៀបចំកសាងបក្ស គឺបញ្ជាណែនាំការត្រៀមរៀបចំមហា សន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ភារកិច្ចទី២គឺធ្វើសេនាធិការសំដៅសុក្រិដ របាយការណ៍ស្តីពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហា សន្និបាតអាណត្តិ ២០១០-២០១៥ លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើក ទី៤ ជាពិសេសគឺ បណ្តាដំណោះស្រាយជំនះពុះពារលើបញ្ហាចំបាច់ស្តីពីការងារ កសាងបក្សនាសព្វ ថ្ងៃជាដើម។ស្តីពីការងារបុគ្គលិលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ លោក Nguyen Phu Trong បានលើកច្បាស់ថា ការងារនេះត្រូវដំណើ ការត្រឹមត្រូវនិង តាមបទបញ្ញត្តិ ផងដែរ៕
Related





