អបអរសាទរទិវាបុណ្យជាតិព្រះរាជាណាចក្រកម្ពុជា
07/11/2016 11:31
(VOVworld) - នាថ្ងៃទី៧ វិច្ចិកា គណៈប្រតិភូក្រសួងការ បរទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Dang Dinh Quy បានទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅ ក្រុងហាណូយដើម្បីអបអរសាទរទិវាបុណ្យជាតិលើក ទី៦៣នៃព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី៩ វិច្ចិកា)។

(VOVworld) - នាថ្ងៃទី៧ វិច្ចិកា គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Dang Dinh Quy បានទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅ ក្រុងហាណូយដើម្បីអបអរសាទរទិវាបុណ្យជាតិលើកទី៦៣នៃព្រះរាជាណាចក្រ កម្ពុជា(ថ្ងៃទី៩ វិច្ចិកា)។អនុរដ្ឋមន្រ្តីលោក Dang Dinh Quy អះអាងថា វៀតណាមនិង កម្ពុជាមានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរអង្វែងនិងល្អប្រសើរ។គោលនយោ បាយមុនក៏ដូចជាក្រោយរបស់វៀតណាមនោះគឺជានិច្ចកាលគោរពនិងផ្ដល់អាទិភាព ខ្ពស់សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការលើគ្រប់ វិស័យជាមួយកម្ពុជា។ រីឯខ្លួនវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ប្រាក់ ងួនហុង អះអាងថា ស្ថានទូតនឹងបន្តខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ដោយឥត់ឈប់ឈរលើគ្រប់វិស័យ។ប្រការមុនបង្អស់ គឺត្រៀមរៀបចំយ៉ាងល្អឲ្យសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៧៕
Related
More




