អ.ស.ប ថ្កោលទោសការវាយប្រហារតម្រង់ទៅលើកំលាំងរក្សាសន្តិភាពនៃអង្គការនេះប្រចាំនៅម៉ាលី
16/12/2013 08:11
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយ ប្រហារ ដោយគ្រប់បែកដាក់ក្នុងរថយន្តនៅទីរួមស្រុក Kidal ភាគឦសានប្រទេស ម៉ាលី

អ.ស.ប. ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយ ប្រហារដោយគ្រប់បែកដាក់ ក្នុងរថយន្តនៅទីរួមស្រុក Kidal ភាគឦសានប្រទេស ម៉ាលី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយ គ្រប់បែកដាក់ក្នុងរថយន្តនៅទីរួមស្រុក Kidal ភាគឦសានប្រទេស ម៉ាលី ដែលធ្វើឲ្យ ទាហានរក្សាសន្តិសុខនៃ អ.ស.ប. ចំនួន ២ នាក់ ត្រូវស្លាប់និង សមាជិកនៃកំលាំង ប្រដាប់អាវុធម៉ាលីមួយចំនួនទៀតរងរបួស។ បេសកម្ម ពិសេសចំរុះនៃ អ.ស.ប. ទទួលបន្ទុកស្ថិរភាពនៅម៉ាលីបានឲ្យដឹងថា៖ ការវាយ ប្រហារបានកើតមានឡើង នាព្រឹកថ្ងៃទី ១៥ ធ្នូ ខណៈដែល បណ្ដាកំលាំង អ.ស.ប. និងម៉ាលីកំពុងការពារធនា គារមួយនៅទីរួមស្រុក Kidal។ លោក Ban Ki-moon បានអះអាងថា៖ អ្នកឈរនៅ ខាងក្រោយរឿងហេតុនេះទាំងអស់ត្រូវផ្តល់ទាទោស។ ទន្ទឹមនឹងនោះ លោក Ban Ki-moon ក៏បានអះអាងជាថ្មីម្តងទៀតនូវកិច្ច សន្យារបស់ អ.ស.ប. អំពីការរក្សា ភារកិច្ចជួយឧបត្ថម្ភប្រជាជននិងរដ្ឋាភិបាលម៉ាលីក្នុងការកសាងខឿនសន្តិភាព ចីរភាពមួយ៕
Related
More




