VOV WorldVOV World
អ.ស.ប. វាយតំលៃខ្ពស់ចំពោះកររួមវិភាគទានរបស់អាណិកជនវ័យក្មេងនៅឯបរទេស
13/08/2013 11:56
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាយុវជនអន្តរជាតិ (ថ្ងៃទី ១២ សីហា) អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្ញើសារមួយក្នុងសិក្ខា សាលា “អាណិកជនវ័ក្មេងនៅឯបរទេសនិងដំណើរអភិវឌ្ឍន៍” ដែលបានរៀបចំ ឡើងនៅទីក្រុង New York អាមេរិក។
អ.ស.ប. វាយតំលៃខ្ពស់ចំពោះកររួមវិភាគទានរបស់អាណិកជនវ័យក្មេងនៅឯបរទេស
ទិវាយុវជនអន្តរជាតិ (ថ្ងៃទី ១២ សីហា) (Image: Vietnamplus) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាយុវជនអន្តរជាតិ (ថ្ងៃទី ១២ សីហា) អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្ញើសារមួយក្នុងសិក្ខា សាលា “អាណិកជនវ័ក្មេងនៅឯបរទេសនិងដំណើរអភិវឌ្ឍន៍” ដែលបានរៀបចំ ឡើងនៅទីក្រុង New York អាមេរិក។ ក្នុងសារពោលខាងលើ លោក Ban Ki-moon បានសង្កត់ធ្ងន់ពិសេសដល់ការរួមវិភាគទានដ៏ធំធេងរបស់អាណិកជនវ័យក្មេងនៅ ឯបរទេសចំពោះដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គម មិនត្រឹមតែ សំរាប់ស្រុក ទេសរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំង ប្រទេសស្នាក់នៅរបស់គេ ទៀតផង។ លោក Ban Ki-moon បានឲ្យដឹងទៀតថា៖ គេភាគច្រើនបានរួម ចំណែកបទពិសោធន៍ ការ ផ្តើមគំនិត ការរីកចំរើនខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជា កញ្ចប់ហិរញ្ញវត្ថុធំៗ ក្នុងជីវភាពរស់នៅនិងការងារធ្វើ ដើម្បី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក៏ក្នុង ឱកាសនេះដែរ អគ្គលេខាធិការ អ.ស.ប. បានអំពាវនាវឲ្យបណ្ដាប្រទេសនិង សហគមន៍អន្តរជាតិរួមគ្នាយកចិត្តទុកដាក់និងជួយឧបត្ថម្ភអាណិកជនវ័ក្មេងនៅ ឯបរទេសស្ថិរភាពជីវភាពរស់នៅនិងអភិវឌ្ឍន៍រួមគ្នា៕