VOV WorldVOV World
អ.ស.បចាប់ផ្តើមស៊ើបអង្កេតនាវារបស់សាធារណរដ្ឋប្រជាធិតេយ្យប្រជាមានឹតកូរ៉េដឹកអាវុធ
14/08/2013 10:33
ក្រុមអធិការនៃអ.ស.ប បានចាប់ផ្តើមដំណើការស៊ើបអង្កេតចំនួនអាវុធ របស់គុយបា ដែលដឹកលើនាវា Chong Chon Gang របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
អ.ស.បចាប់ផ្តើមស៊ើបអង្កេតនាវារបស់សាធារណរដ្ឋប្រជាធិតេយ្យប្រជាមានឹតកូរ៉េដឹកអាវុធ
នាវា Chong Chon Gang កំពុងចត់នៅកំពង់ផែ Colon របស់ Panama  (រូបថតៈ Reuters) (VOVworld)-កាសែតMilenio របស់ម៉េកស៊ីកូនាថ្ងៃទី១៣សីហា បានដក​ស្រង់សម្តីរបស់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកPanama Jose’ Raul Mulino ឲ្យដឹងថា ក្រុមអធិការនៃ អ.ស.ប បានចាប់ផ្តើមដំណើការស៊ើបអង្កេតចំនួនអាវុធ របស់គុយបា ដែលដឹកលើនាវា Chong Chon Gang របស់សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ នាវាដឹកទំ និញនេះ ត្រូវ​ Panama ចាប់ឃុំ នាថ្ងៃទី១៥កក្កដា ពេលដែលកំពុងធ្វើដំណើរឆ្លងកាត់ ព្រែកជីក Panama។ ក្រុមអធិការ អ.ស.បរួមមានសមាជិកចមនួន៦នាក់ ដឹកនាំ ដោយអតីតឯកអគ្គ រដ្ឋទូតអង់គ្លេសប្រចាំនៅកូរ៉េខាងត្បូង David Martin Uden ។ ក្រុមនេះ គ្រោង​នឹង មិននាំចេញការប្រកាសណាមួយ អំពីក្តីរឿងពោលខាងលើ រហូត ដល់ពេល ដែលសម្រេចដំណើរការស៊ើបអង្កេត និងចេញសេចក្តីសន្និដ្ឋានជា ផ្លូវការ ស្តីអំពីនាវាដឹកទំនិញ Chong Chon Gang រំលោភសេចក្តីសម្រេចចិត្ត​របស់អ.ស.ប អំពីការដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា នឹតឬទេ។ សព្វថ្ងៃ នាវា Chong Chon Gang កំពុងចត់នៅកំពង់ផែ Colon Panama៕