VOV WorldVOV World
អ.ស.បទទួលពាក្សសុំចូលរួមបណ្តាអនុសញ្ញាអន្តរជាតិរបស់ប៉ាឡេស្ទីន
11/04/2014 10:22
(VOVworld)- អ.ស.បឲ្យដឹងនាថ្ងៃទី១០មេសាថា បាន ទទួលពាក្សសុំចូលរួមកិច្ចព្រមព្រៀងនិងអនុសញ្ញា អន្តរជាតិចំនួន១៣របស់ប៉ាឡេស្ទីនតាមបែបទអន្តរជាតិ។
អ.ស.បទទួលពាក្សសុំចូលរួមបណ្តាអនុសញ្ញាអន្តរជាតិរបស់ប៉ាឡេស្ទីន
រូបថតៈ Euroasianews.com (VOVworld)- អ.ស.បឲ្យដឹងនាថ្ងៃទី១០មេសាថា បានទទួលពាក្សសុំចូលរួមកិច្ចព្រម ព្រៀងនិងអនុសញ្ញាអន្តរជាតិចំនួន១៣របស់ប៉ាឡេស្ទីនតាមបែបទអន្តរជាតិ។  អ្នក នាំពាក្យរបស់អ.ស.ប Stephane Dujarric បានឲ្យដឹងថា អគ្គលេខាធិការ អ.ស.បលោក Ban Ki-moon បានឲ្យដឹងថា តាមគោលការណ៍ សំណូមពររបស់​ប៉ាឡេស្ទីននឹងមាន សុពលភាពក្រោយរយៈពេល៣០ថ្ងៃ តាំងពីពេលអគ្គលេខាធិ ការអ.ស.បទទួលបាន សំណើរ។         ទន្ទឹមនឹងការដាក់ពាក្សជូនអ.ស.ប រដ្ឋអំណាចប៉ាឡេស្ទីន ក៏បានទាក់​ទងជាមួយ ស្វីសអំពីការសុំចូលរួមអនុសញ្ញា ទីក្រុងGeneva ទី៤ដែលបានចុះហត្ថលេខាឆ្នាំ ១៩៤៩។ ប៉ាឡេស្ទីនក៏បានផ្ញើរសំណើរទៅកាន់ហូឡង់ ស្តីអំពីការចូលរួម អនុសញ្ញា ទីក្រុងឡាអេដែលចុះហត្ថលេខាកាលពីឆ្នាំ១៩០៧ ស្តីអំពីច្បាប់គតិយុត្ត សង្រ្គាមផងដែរ៕