VOV WorldVOV World
អ.ស.បគាំទ្រនាយករដ្ឋមន្រ្តីហ៊ុនសែនដឹកនាំកម្ពុជាជាបន្ត
11/10/2013 09:58
(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានអបអរសាទរជ័យជំនះរបស់ គណៈបក្សប្រជាជនកម្ពុជា (CPP)ក្នុងការបោះឆ្នោតរដ្ឋសភាកន្លងទៅ
អ.ស.បគាំទ្រនាយករដ្ឋមន្រ្តីហ៊ុនសែនដឹកនាំកម្ពុជាជាបន្ត
សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុនសែន (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី១០តុលា ក្នុងជំនួបសន្ទនាជាមួយសម្តេចនាយករដ្ឋមន្តី្រហ៊ុន សែន នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣នៅប្រ៊ុយណេ អគ្គលេខា ធិការអ.ស.បលោក Ban Ki-moon បានអបអរសាទរជ័យជំនះរបស់ គណៈបក្ស ប្រជាជនកម្ពុជា (CPP)ក្នុងការបោះឆ្នោតរដ្ឋសភាកន្លងទៅនឹងបានសម្តែងនូវការ គាំទ្រចំពោះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន ក្នុងដំណែងជាថ្នាក់ ដឹកនាំនៃស្ថាប័ន នីតិប្រតិបត្តិកម្ពុជាអណាត្តិ២០១៣-២០១៨។ អគ្គលេខាលោក Ban Ki-moon បាន វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្ពុជាក្នុងការចូលរួម និងអនុវត្តន៌រាល់ ភារកិច្ចមនុស្សធម៌ ក្នុងកងកម្លាំងរក្សាសន្តិភាព​អ.ស.ប។ លោក​Ban Ki-moon ក៏ បានសម្តែងការរំលែកទុក្ខទៅកាន់រដ្ឋាភិបាល និងប្រជាជនកម្ពុជាអំពីរាល់ការខូត ខាតដោយសារជំនន់បណ្តាលឡើងនាសប្តាហ៌កន្លងទៅ៕