អ.ស.បខំប្រឹងប្រែងជំរុញដំណើរការចរចារសន្តិភាពនៅស៊ីរី
01/02/2016 07:04
(VOVworld) - នាថ្ងៃទី១ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.បអំពីបញ្ហាស៊ីរីលោក Staffan De Mitsura បាន រៀបចំជំនួបដោយឡែកជាមួយតំណាងនៃរដ្ឋអំណាច ប្រធានាធិបតី Bashar al-Assad និងភាគីប្រឆាំងនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បេសកជនពិសេសរបស់អ.ស.បអំពីស៊ីរីលោក Staffan de Mistura (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១ កុម្ភៈ បេសកជនពិសេសរបស់អ.ស.បអំពីបញ្ហាស៊ីរីលោក Staffan De Mitsura បានរៀបចំជំនួបដោយឡែកជាមួយតំណាងនៃរដ្ឋអំណាចប្រធានា ធិបតី Bashar al-Assad និងភាគីប្រឆាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ជំនួប ចរចារនេះសំដៅស្វែងរកសេចក្ដីសង្ឃឹមសំរាប់ដំណើរការចរចារសន្តិភាពដែលពោរ ពេញទៅដោយការលំបាកនៅស៊ីរី។លោក Staffan De Mitsura នឹងជួបសន្ទនាជាមួយ ក្រុមតំណាងរដ្ឋាភិបាលស៊ីរីនាម៉ោង១១ព្រឹក (តាមម៉ោងហ្សឺណែវ) ហើយជួបសន្ទនា ជាមួយសមាជិកនៃគណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ដែលតំណាងឲ្យសម្ព័ន្ធ ភាពរួមមានក្រុមប្រឆាំងសម្ព័ន្ធភាពប្រជាជាតិស៊ីរីនិងភាគីប្រឆាំងធំៗផ្សេងទៀត ដែលកំពុងចូលរួមការប្រយុទ្ធនៅប្រទេសមជ្ឈឹមបូព៌ានេះក្រោយនោះ៦ម៉ោង។ អ.ស.បគាំពាឲ្យជំនួបចរចារនៅស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦ខែ សំដៅបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសនេះ៕
Related




