អ.ស.បមកស៊ើបអង្កេតអាវុធជាតិគីមីនៅស៊ីរី
26/08/2013 10:47
ស៊ីរីទទួលបាន កិច្ចព្រមព្រៀងជាមួយអ.ស.ប អំពីការអនុញ្ញត្តិឲ្យក្រុមអធិការ កិច្ចទទួលបន្ទុកអាវុធជាតិគីមីរបស់ខ្លួនទៅកាន់តំបន់ជនបទ Al Ghouta
រូបថតៈ acus.org (VOVworld)-ក្រសួងការបរទេសស៊ីរីនាថ្ងៃទី២៥សីហាឲ្យដឹងថាស៊ីរីទទួលបានកិច្ច ព្រមព្រៀងជាមួយអ.ស.ប អំពីការអនុញ្ញត្តិឲ្យក្រុមអធិការកិច្ចទទួលបន្ទុកអាវុធជាតិ គីមីរបស់ខ្លួនទៅកាន់តំបន់ជនបទ Al Ghouta ស្ថិតនៅភាគខាងកើតរបស់ទីក្រុង Damacus ដើម្បីស៊ើបអង្កេតអំពីការវាយប្រហាដែល ត្រូវបានចាត់ទុកថាប្រើប្រាស់ អាវុធជាតិគីមីនាសប្តាហ៌មុន។ មុននោះ កម្លាំងប្រឆំាងរបស់ស៊ីរីបានចោទប្រកាន់ កងទ័ព រដ្ឋាភិបាលប្រើប្រាស់ជាតិគីមីពុល Sarin ក្នុងការវាយប្រហានៅតំបន់ជាយ ក្រុងខាងកើតនិងខាងនិរតីរបស់ទីក្រុង Damascus នាថ្ងៃទី ២១សីហា បណ្តាលឲ្យ មនុស្សចំនួន១ពាន់៣រយនាក់ត្រូវស្លាប់។ រដ្ឋាភិបាលរបស់ ប្រធានាធិបតី Bashar Al Assad បានបដិសេធចំពោះការចោទប្រកាន់ពោលខាងលើ។ បច្ចុប្បន្នមិនទាន់ ដឹងច្បាស់ភាគីមួយណាប្រើប្រាស់អាវុធជាតិគីមីក្នុង ការវាយប្រហានេះនៅឡើយ៕
Related







