អ.ស.បអាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងរៀបចំឲ្យសន្និសីទGenevaទី២
26/11/2013 10:46
(VOVworld)-ថ្លែងមតិនាថ្ងៃទី២៥វិច្ឆិកា បន្ទាប់ពីកិច្ច ប្រជុំសម្ងាត់ជាមួយមន្ត្រីជាន់ ខ្ពស់របស់រុស្ស៊ីនិង អាមេរិកនៅ Geneva

(VOVworld)-ថ្លែងមតិនាថ្ងៃទី២៥វិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ជាមួយមន្ត្រីជាន់ ខ្ពស់របស់រុស្ស៊ីនិងអាមេរិកនៅ Geneva បេសកជនពិសេសរួមរបស់អ.ស.បនិង សម្ព័ន្ធអារ៉ាប់ទទួលបន្ទុកអំពីស៊ីរី លោក Lakhdar Brahimi ឲ្យដឹងថា សព្វថ្ងៃ ភាគីនានាកំពុងដំណើការពិភាក្សាអំពីសមាសភាពចូលរួមកិច្ចប្រជុំ Genevaទី២។ អាមេរិក រុស្ស៊ី និងអ.ស.បកំពុងមានការទាក់ទងជិតស្នីទជាមួយរដ្ឋាភិ បាលនិង ភាគីប្រឆាំងនៅស៊ីរី ព្រមទាំងសំណូមពរឲ្យភាគីនានាប្រកាសសមាសភាពតំ ណាង ចូលរួមសន្និសីទនេះក្នុងពេលឆាប់បំផុត។ អ.ស.ប អាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងរៀបចំឲ្យសន្និសីទGenevaទី២ (រូបថតៈ TTXVN) ក្នុងថ្ងៃដ៏ដែល អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានជូនដំណឹង ថា សន្និសីទស្តីអំពីស៊ីរីនឹងបានរៀបចំឡើងនាថ្ងៃទី២២មករាឆ្នាំ២០១៤។ ក្នុងថ្ងៃទី២៥វិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonh Kerryបានអះ អាង ថា ដំណោះស្រាយយោធាមិនអាចបញ្ឈប់ជំលោះនៅស៊ីរីទេ។ សន្នីសីទ នាថ្ងៃទី២២ មករាខាងមុខជាឱកាសល្អសម្រាប់អនុវត្តន៌សេចក្តីថ្លែងការណ៌ក្រុង Geneva និង បង្កើតរដ្ឋាភិបាលអន្តរកាលថ្មី១នៅស៊ីរីតាមរយៈកិច្ចព្រមព្រៀង១ដែល ភាគីនានា រួមគ្នាស្រុះចិត្តគំនិត៕
Related






