អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី S.Berlusconi ប្រកាសបន្តធ្វើនយោបាយ
19/09/2013 08:30
(VOVworld)-អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi ទើបនឹងប្រកាស ថា មិនបោះបង់ចោលតួនាទីជាអ្នកដឹកនាំភាគីនិយមកណ្តាល

អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Silvio Berlusconi (រូបថតៈ AFP/TTXVN) (VOVworld)-អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi ទើបនឹងប្រកាសថា មិន បោះបង់ចោលតួនាទីជាអ្នកដឹកនាំភាគីនិយមកណ្តាលដោយមិនអើពើ ថា លោកនឹង ត្រូវហូតមុខងារជាព្រឹទ្ធសមាជិកបន្ទាប់ពីតុលាកាកំពូលកាត់ទោសលោកគែងបន្លំពន្ធ នាខែសីហាមុននេះ។ ក្នុងបទថ្លែងមតិ១លើទូរទស្សន៌នាយប់ថ្ងៃទី១៨កញ្ញាលោក Berlusconi អះអាងថា លោកគ្មានទោសអ្វីទាំងអស់។ តាមលោក Berlusconi ថា បណ្តាចៅក្រមចង់បណ្តេញលោកចេញពីជីវភាពនយោបាយ ដោយតាមរយៈវិធាន ការរបស់តុលាការ។ លោកក៏ បានអំពាវនាវឲ្យអ្នកបោះឆ្នោតរបស់ភាគីនិយមកណ្តាល គាំទ្រគណៈបក្សនយោបាយរបស់លោក ដែលមានឈ្មោះថា គណៈបក្សប្រជាជនសេរី ដោយទើបនឹងយក ឡើងវិញឈ្មោះចាស់គឺគណៈបក្សឈានឡើងអ៊ីតាលី៕
Related





