អតីតប្រធានាធិបតីប៉ាគីស្ថាន Musharraf នឹងត្រូវបានជំនុំជំរះដោយបទក្បត់ជាតិ
18/11/2013 08:34
(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃប៉ាគីស្ថាន លោក Chaudhry Nisar Ali Khan បាន ប្រកាសថា៖ ប្រទេសនេះនឹងជំនុំជុំរះអតីតប្រធានាធិបតី លោក Pervez Musharraf ដោយបទក្បត់ជាតិ

អតីតប្រធានាធិបតី លោក Pervez Musharraf (Image: VOV) (VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Chaudhry Nisar Ali Khan បានប្រកាសថា៖ ប្រទេសនេះនឹងជំនុំជុំរះអតីតប្រធានាធិបតី លោក Pervez Musharraf ដោយបទក្បត់ជាតិ ដោយសារ លោកបានបញ្ឈប់រដ្ឋធម្មនុញ្ញនិង ប្រកាសស្ថានភាពប្រកាសអាសន្ននាឆ្នាំ ២០០៧ ។ នៅប៉ាគីស្ថានការផ្តន្ទាទោសចំពោះ បទក្បត់ជាតិគឺជាប់គុកអស់មួយជីវិត ឬ ប្រហារជីវិត។ នេះគឺជាលើកដំបូងក្នុងប្រវត្តិ សាស្ត្រប៉ាគីស្ថាន អតីតប្រធានាធិបតី ម្នាក់ត្រូវចំនុំជុំរះ។ លោក Pervez Musharraf បានវិលត្រឡប់មកប្រទេសវិញនា ខែ មិនា កន្លងមក ដើម្បីចូលរួមការបោះឆ្នោត ប្រធានាធិបតី ក្រោយរយៈពេល ៤ ឆ្នាំ រស់នៅឯបរទេស។ ប៉ុន្តែ កំលាំងប៉ូលីសបាន ធ្វើស៊ើបអង្កេតបណ្ដាការចោទ ប្រកាន់ចំពោះលោក Musharraf ក្នុងការរំលោភលើសិទ្ធិ អំណាច ក្នុងរយៈពេល កាន់អំណាច ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨៕
Related






