អតីតប្រធានាធិបតីអាមេរិកBillClintonបំពេញទស្សនកិច្ចនៅវៀតណាម
18/07/2014 08:41
(VOVworld) - អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton នាថ្ងៃទី១៨ កក្កដា បានចាប់ផ្ដើមដំណើរទស្សន កិច្ចនៅវៀតណាមក្នុងឋានៈជាតំណាងរបស់កម្មវិធីបង្ការ ប្រយុទ្ធប្រឆាំងជំងឺ HIV-AIDS នៃមូលនិធិ Clinton (Clinton Foundation)។

(VOVworld) - អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton នាថ្ងៃទី១៨ កក្កដា បាន ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឋានៈជាតំណាងរបស់កម្មវិធីបង្ការប្រយុទ្ធ ប្រឆាំងជំងឺ HIV-AIDS នៃមូលនិធិ Clinton (Clinton Foundation)។ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១០ តាមគម្រោង ក្នុងអំឡុងពេលនៅវៀតណាម លោក Clinton នឹងទៅទស្សនាមណ្ឌលកុមារ កំព្រាមួយនិងត្រួតពិនិត្យការអនុវត្តកម្មវិធីការផ្ដើមគំនិតសុខាភិបាល Clinton សំដៅទប់ ស្កាត់ការឆ្លង HIV ចំពោះកុមារ។លោក Clinton គឺជាជន១រូបដែលមានការរួមវិភាគទាន ដ៏សំខាន់ក្នុងដំណើរការប្រក្រតីទំនាក់ទំនងរវងសហរដ្ឋអាមេរិកនិងវៀតណាម និង បានមកបំពេញទស្សនកិច្ចនៅវៀតណាម៣ដង ក្នុងនោះមានដំណើរទស្សកិច្ចនាខែ វិច្ឆិកា ឆ្នាំ២០០០ ក្នុងឋានៈជាប្រធានាធិបតីអាមេរិកដំបូងមកវៀតណាមក្រោយរយៈ ពេល២៥ឆ្នាំបញ្ចប់សង្រ្គាម៕
Related





