VOV WorldVOV World
Quang Ninh៖ត្រៀមខ្លួនជាស្រេចឲ្យ Carnaval Ha Long ឆ្នាំ២០១៥
06/05/2015 09:58
(VOVworld) - ដោយប្រធានបទ “ប្រមូលផ្ដុំភាពស្រស់ ស្អាត ពង្រីកសោមនស្សរីករាយ” Carnaval Ha Long ឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅជាផ្លូវការនាយប់ថ្ងៃទី៨ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាង ជើង វៀតណាម។
Quang Ninh៖ត្រៀមខ្លួនជាស្រេចឲ្យ Carnaval Ha Long ឆ្នាំ២០១៥
រូបភាពនៃកម្មវិធី Carnaval Ha Long ឆ្នាំ២០១៤ (VOVworld) - ដោយប្រធានបទ “ប្រមូលផ្ដុំភាពស្រស់ស្អាត ពង្រីកសោមនស្សរីក រាយ” Carnaval Ha Long ឆ្នាំ២០១៥ នឹងប្រព្រឹត្តទៅជាផ្លូវការនាយប់ថ្ងៃទី៨ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាង ជើងវៀតណាម។កម្មវិធី Carnaval ឆ្នាំ នេះមានការផ្លាស់ប្ដូរថ្មីអំពីខ្លឹមសារ សេនារីយ៊ូដល់ របៀបសំដែង។នេះគឺជាកម្មវិធី សិល្បៈផ្សារភ្ជាប់រវាងចម្រៀង តូតន្ត្រី និងរបាំដែលត្រូវ បានសំដែងនៅលើវេទិការ និងលើខ្សែវិថីមានប្រវែងជិត១គីឡូម៉ែត្រផង ដោយមានការ ចូលរួមរបស់សិល្បៈករ សិល្បៈការិនីជាង២៧០០នាក់នៃក្រុមសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។លោក Dinh Anh Dung អគ្គដឹកនាំរឿងកម្មវិធី Carnaval Ha Long បានឲ្យដឹងថា៖ “កម្មវិធីឆ្នាំនេះមានផ្នែកចំនួន២។ផ្នែកទី១គឺប្រមូលផ្ដុំភាពស្រស់ស្អាត ផ្នែកទី២ពង្រីក សោមនស្សរីករាយជាផ្នែក Carnaval។ខ្ញុំសង្ឃឹមថា ផ្នែកទាំង២នេះនឹងផ្ញើរបានសារ ដែលប្រជាពលរដ្ឋ Quang Ninh ចង់ផ្ដែផ្ដាំ”។ Carnaval Ha Long ២០១៥ ជាសកម្មភាព ស្នូលក្នុងចំណោមសកម្មភាពនៃសប្ដាហ៍ ទេសចរណ៍ Ha Long – Quang Ninh ២០១៥ សំដៅបង្កើនការផ្សព្វផ្សាយរូបភាពអំពី ទឹកដី មនុស្សនិងផលិតផលទេសចរណ៍ របស់ Quang Ninh៕