VOV WorldVOV World
អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍
14/03/2017 07:13
(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីការបរទេសអូស្រាលី លោកស្រី Julia Bishop បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន ៣ រួមមាន សឹង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន​ក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងអូស្រ្តាលីជាមួយប្រទេសទាំង ៣ នេះ។
អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍
អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍ (VNA) (VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីការបរទេសអូស្រាលី លោកស្រី Julia Bishop បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍ចំនួន ៣ រួមមាន សឹង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន​ក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងនិង ពង្រីក ទំនាក់ទំនងរវាងអូស្រ្តាលីជាមួយប្រទេសទាំង ៣ នេះ។ នៅសឹង្ហបុរី រដ្ឋមន្ត្រីការបរ ទេស Bishop គ្រោងនឹងពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃ ប្រទេសម្ចាស់ផ្ទះស្តីអំពី ការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយអូស្ត្រលី-សឹង្ហបុរី។ លោកស្រី  Julia Bishop ក៏នឹងជួបធ្វើការជាមួយ តំណាងមជ្ឈដ្ឋានសហគ្រិន អតីតនិស្សិតនិងអ្នកប្រាជ្ញអូស្រ្តាលីក្នុងផែនការ Colombo ថ្មី។ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី លោកស្រី Julia Bishop នឹងពិភាក្សាជាមួយមជ្ឈ ដ្ឋានមន្ត្រីនៃប្រទេសនេះអំពីការជំរុញទំនាក់ ទំនងទ្វេភាគី រួមមានដំណើរការអនុវត្ត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ ស្វែងរកឱកាសធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខ។ ក្នុងបណ្ដាជំនួបធ្វើការជាមួយមជ្ឈដ្ឋាន មន្ត្រីហ្វីលីពីនរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julia Bishop នោះ ផលប្រយោជន៍រួមក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មសន្តិសុខនាវាចរណ៍ ក្នុងតំបន់សន្តិភាពនិងការអភិវឌ្ឍន៍នៅ Mindanao គឺជាបញ្ហាសំខាន់ៗ ដែលនឹងត្រូវបានពិភាក្សាលើកនេះ៕