អ៊ូស្ត្រាលីកោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីប្រឆាំងជំទាស់ការបង្កើតតំបន់ ADIZ
27/11/2013 08:39
(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្រសួងការបរទេសនិង ពាណិជ្ជកម្មអ៊ូស្ត្រាលី បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំ នៅ Canberra ដើម្បីសម្តែងការព្រួយបារម្ហរបស់រដ្ឋាភិបាល អ៊ូស្ត្រាលី

រដ្ឋមន្ត្រីការបរទេសអ៊ូស្ត្រាលី លោកស្រី Julie Bishop (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្រសួងការបរទេសនិងពាណិជ្ជកម្មអ៊ូស្ត្រាលី បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Canberra ដើម្បីសម្តែងការព្រួយបារម្ហ របស់រដ្ឋាភិបាលអ៊ូស្ត្រាលីនិងស្នើឲ្យប៉េកាំងពន្យល់ច្បាស់លាស់អំពីការបង្កើត តំបន់ហាមឃាត់ហោះហើរនៅសមុទ្រ Hoa Tung (ADIZ)។ រដ្ឋមន្ត្រីការបរទេស អ៊ូស្ត្រាលី លោកស្រី Julie Bishop បានសង្កត់ធ្ងន់ថា៖ កាយវិការរបស់ចិនមិនសម ស្របនឹងកាលៈទេសៈតានតឹងក្នុងតំបន់នាបច្ចុប្បន្ននិងអាចបំផ្លាញស្ថិរភាពនៅ ទីនេះ។ លោកស្រី Julie Bishop បានលើកច្បាស់ថា៖ អ៊ូស្ត្រាលីប្រឆាំងជំទាស់ រាល់សកម្មភាពដោយឯតោភាគីនិងមានចរិតលក្ខណៈចាប់បង្ខំសំដៅផ្លាស់ប្តូរ ស្ថានភាពលើសមុទ្រ Hoa Tung។ ក្នុងសេចក្តីប្រកាសអំពីការបង្កើត ADIZ លើ សមុទ្រ Hoa Tung របស់ចិនដែលបាននាំចេញ នាថ្ងៃទី ២៣ វិច្ឆិកា ត្រូវទទួល ប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីជប៉ុននិងកូរ៉េខាងត្បូង។ អាមេរិកក៏បានឡើង សម្លេងរិះគន់ការបង្កើតតំបន់ ADIZ របស់ចិន ហើយចាត់ទុកថា៖ កាយវិការ នេះបានបង្កភាពតានតឹងក្នុងតំបន់និងជះឥទ្ធិពលអាក្រក់ដល់ផលប្រយោជន៍ របស់អាមេរិក ក៏ដូចជា សម្ព័ន្ធមិត្តនៅទីនេះ ផងដែរ៕
Related






