អូស្ត្រាលីផ្ដល់ជំនួយចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍ដោយ ទ្រង់ទ្រាយតូចនៅវៀតណាម
07/01/2015 11:19
(VOVworld) - នាថ្ងៃទី៧ មករា អគ្គស្ថានកុងស៊ុល អូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីផ្ដល់ ជំនួយដោយផ្ទាល់ (DAP) ចំនួន៤,៤ពាន់លានដុង សំរាប់គំរោងការណ៍១៤នៅខេត្ត ក្រុងចំនួន១១នៅភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម។

ពិធីប្រគល់ខ្ទង់ជំនួយ DAP ក្នុងឆ្នាំ២០១៤ (VOVworld) - នាថ្ងៃទី៧ មករា អគ្គស្ថានកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីផ្ដល់ជំនួយដោយ ផ្ទាល់ (DAP) ចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍១៤នៅខេត្ត ក្រុងចំនួន១១ នៅភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម។គំរោងការណ៍ដែលត្រូវបានជ្រើស រើសចំណុះវិស័យជាច្រើន តាំងពីការថែទាំសុខភាពសហគមន៍រហូតដល់កសាង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដោយទ្រង់ទ្រាយតូចនៅខេត្តទាំងនេះ។ថ្លែងមតិនៅ ពិធីនេះ លោក John McAnulty អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញបាន ឲ្យដឹងថា មានគំរោងការណ៍ DAP ជាច្រើននៅរាយប៉ាយពីភាគកណ្ដាលដល់ភាគ ខាងត្បូងវៀតណាមក្នុងអំឡុង៣ឆ្នាំកន្លងទៅ បានរួមចំណែកកែលំអរជីវភាព រស់នៅរបស់ប្រជាជននៅទីនេះ។
Related





