អ៊ូស្ត្រាលីយកចិត្តទុកដាក់ដល់ដំណើរការអភិវឌ្ឍន៍ការសកល្បងនិងឱកាសរបស់វៀតណាម
06/06/2014 07:07
(VOVworld) –នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេស អ៊ូស្ត្រាលី លោកស្រី Julie Bishop នាថ្ងៃទី ៥ មិថុនា ក្នុងការ ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំ នៅអ៊ូស្ត្រាលី លោក Luong Thanh Nghi។

អ៊ូស្ត្រាលីយកចិត្តទុកដាក់ដល់ដំណើរការអភិវឌ្ឍន៍ការសកល្បងនិងឱកាសរបស់វៀតណាម (Image: Vietnam+) (VOVworld) – អ៊ូស្ត្រាលីយកចិត្តទុកដាក់ដល់ដំណើរការអភិវឌ្ឍន៍ការសកល្បងនិង ឱកាសរបស់វៀតណាម។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ូស្ត្រាលី លោកស្រី Julie Bishop នាថ្ងៃទី ៥ មិថុនា ក្នុងការទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី លោក Luong Thanh Nghi។ រដ្ឋមន្ត្រីការបរទេស Bishop បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងរវាងប្រទេស ទាំង២ព្រមទាំងចែករំលែកបទពិសោធន៍កិច្ចសហប្រតិបត្តិការលើវិស័យពាណិជកម្ម និង វិនិយោគរបស់អ៊ូស្ត្រាលីជាមួយវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រី Bishop ក៏បានអះអាងថា៖ អ៊ូស្ត្រាលីនឹងបន្តសហការជាមួយវៀតណាមក្នុងការចរចារអំពីកិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ ក្នុងតំបន់ (RCEP)។ ស្តីអំពីភាពតានតឹងនាពេលថ្មីៗនេះលើសមុទ្រខាងកើតដែល ទាក់ ទិនដាល់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាមរដ្ឋមន្ត្រីការបរទេស Bishop បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ ព្រមទាំង អះអាងថា៖ ភាគីទាក់ទិននានា ត្រូវដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុង នោះមានអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕
Related
More




