អ៊ុយក្រែន៖ កំលាំងប្រឆាំងចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះ
25/02/2015 07:11
(VOVworld) – នាថ្ងៃទី២៤ កុម្ភៈ មេបញ្ជាការកងទ័ពនៃភាគីប្រឆាំងនៅតំបន់ខាងកើត អ៊ុយក្រែន លោក Eduard Basurin បានឲ្យដឹងថា៖ កំលាំងនេះបានចាប់ផ្តើមដកអាវុធ ធុនធ្ងន់ចេញទីតំបន់ជំលោះតាមកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ដែលបាន ចុះហត្ថលេខានាថ្ងៃទី ១២ កុម្ភៈ នៅបេឡារុស សំដៅបើកផ្លូវសំរាប់ការបង្កើតំបន់ គ្មានយោធារវាងកងកំលាំងរដ្ឋាភិបាលអ៊ុយក្រែននិង កំលាំងប្រឆាំង។ ប៉ុន្តែ ព័ត៌មាននេះ មិនទាន់បាន បញ្ជាក់នៅឡើយ។

អ៊ុយក្រែន៖ កំលាំងប្រឆាំងចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះ (Image: VNA) (VOVworld) – នាថ្ងៃទី២៤ កុម្ភៈ មេបញ្ជាការកងទ័ពនៃភាគីប្រឆាំងនៅតំបន់ ខាងកើត អ៊ុយក្រែន លោក Eduard Basurin បានឲ្យដឹងថា៖ កំលាំងនេះបាន ចាប់ផ្តើមដកអាវុធ ធុនធ្ងន់ចេញទីតំបន់ជំលោះតាមកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ដែលបាន ចុះហត្ថលេខានាថ្ងៃទី ១២ កុម្ភៈ នៅបេឡារុសសំដៅ បើកផ្លូវសំរាប់ការបង្កើតំបន់ គ្មានយោធារវាងកងកំលាំងរដ្ឋាភិបាលអ៊ុយក្រែន និងកំលាំងប្រឆាំង។ ប៉ុន្តែ ព័ត៌មាននេះ មិនទាន់បានបញ្ជាក់នៅឡើយ។ អ្នកនាំពាក្យក្រុមបេសកម្មឃ្លាំមើល ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន លោក Michael Bociurkiw បានឲ្យដឹងថា៖ មិនអាចនាំចេញការអធិប្បាយទេ ដល់ពេលណាលោកទទួលឲ្យបានរបាយការណ៍នៃអ្នកសង្កេតការនាចុង ថ្ងៃនេះ។ មុននោះ នាថ្ងៃទី ២៣ កុម្ភៈ ថ្លែងមតិក្នុងសន្និសីទកាសែតមួយតំណាង យោធានៃរដ្ឋអំណាចអ៊ុយក្រែន លោក Anatoly Stelmach បានឲ្យដឹងថា៖ Kiev នឹងដកអាវុធធុនធ្ងន់ចេញពី Donbass ក្នុងពេលបទឈប់បាញ់ត្រូវបានប្រតិបត្តិ យ៉ាងម៉ត់ចត់៕
Related





