VOV WorldVOV World
អ៊ុយក្រែនបដិសេធបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅកៀវ
05/08/2016 07:05
(VOVworld) - មន្ត្រីមួយរូបនៃក្រសួងការបរទេសអ៊ុយ ក្រែនបានឲ្យដឹងថា​ប្រទេសនេះមិនយល់ស្របជាមួយ សំណូមពររបស់ក្រុងម៉ូស្គូទាក់ទិនដល់បេក្ខជនឯក អគ្គរដ្ឋទូតរុស្ស៊ីអាណត្តិជាបន្តប្រចាំនៅកៀវ។
លោក Mikhail Babich ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅអ៊ុយក្រែន (TTXVN) (VOVworld) - មន្ត្រីមួយរូបនៃក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា ​ប្រទេសនេះមិនយល់ស្របជាមួយសំណូមពររបស់ក្រុងម៉ូស្គូទាក់ទិនដល់បេក្ខជន ឯកអគ្គ រដ្ឋទូតរុស្ស៊ីអាណត្តិជាបន្តប្រចាំនៅកៀវ។ថ្លែងមតិនៅទូរទស្សន៍នាថ្ងៃទី៣  សីហា អនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនទទួលបន្ទុកបញ្ហាធ្វើសមាហរណកម្មទ្វីប អឺរ៉ុបលោកស្រី Olena Zerkal ប្រកាសថា ប្រទេសនេះសំរេចមិនពិចារណាលើ សំណូមពរឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ី។ប៉ុន្តែ លោកស្រីរូបនេះមិនបំភ្លឺច្បាស់មូល ហេតុដែលអ៊ុយ ក្រែនបដិសេធសំណូមពររបស់រុស្ស៊ីទេ។ មុននោះ វិមាន Kremlin បានតែងតាំងលោក Mikhail Babich ជាអ្នកដែលធ្លាប់ កាន់តំណែងជាន់ខ្ពស់ជាច្រើននៅរុស្ស៊ី ក្នុងនោះមានស្ថាប័នសន្តិសុខសហព័ន្ធ រុស្ស៊ី (FSB) ជំនួសឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែនលោក Mikhail Zurabov៕

More