VOV WorldVOV World
“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”
13/11/2013 12:01
Vovworld-“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”។
“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”
លោក Danh Ut សមាជិកសភាមណ្ឌល Kien Giang (vietbao.vn)         Vovworld-“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម លោក Vu Huy Hoang ក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៣ នារសៀល ថ្ងៃទី ១៣ វិច្ឆិកា។ តាមនោះ រាល់គំរោងការណ៍វារីអគ្គីសនី​ត្រូវ​ ទទួល​​បាន​ការយល់ ព្រមរបស់នាយករដ្ឋមន្ត្រីមុនពេលបើកការដ្ឋានសាងសង។ វិធានការនេះ​គឺសំដៅជួយរដ្ឋាភិបាលគ្រប់គ្រងការកសាងបណ្ដាគំរោងការណ៍​ វារីអគ្គីសនីប្រកប ដោយ​ឯកភាពនិងមឹងមាត់។ លោក Danh Ut សមាជិកសភា​ មណ្ឌល Kien Giang បានស្នើរថា៖         “រដ្ឋាភិបាលត្រូវបន្តត្រួតពិនិត្យបណ្ដាគំរោងការវារីអគ្គិសនីនៅសេសសល់ និងធ្វើឲ្យច្បាស់មូលហេតុ ការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ក្នុង​ការ​​​ផ្ដល់លិខិតអនុញាតវិនិយោគដែលកើតមានឡើងឧប្បត្តិហេតុ​បំផ្លិចបំផ្លាញ់ តុល្យភាព​បរិស្ថាន​ជះឥទ្ធិពលដល់ជីវភាពប្រជាជន។ ចំពោះរដ្ឋសភាត្រូវផ្សព្វផ្សាយ សេចក្តី​សំរេចចិត្តរៀបចំផែនការវិនិយោគសាងសង់ដំណើរការអាជីវកម្មបណ្ដា សំណង់វារីអគ្គិសនី។”        តាមគំរោងសេចក្តីសំរេចចិត្តរៀបចំផែនការមេអំពីវារីអគ្គិសនីនឹងបានរដ្ឋសភា អនុម័តក្នុងប៉ុន្មានថ្ងៃខាងមុខ៕