រៀបចំអំណរបុណ្យតេតឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦សំរាប់សហគមន៍ជនវៀតណាមនៅឯបរទេស
07/02/2016 09:06
(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅម៉ុងហ្កោលីទើបរៀបចំអំណរ ឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦សំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។អគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្កោលីលោកPhan Dang Duong

ស្ថានទូតវៀតណាមប្រចាំនៅម៉ុងហ្កោលីទើបរៀបចំអំណរឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦សំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។អគ្គរដ្ឋទូតវៀតណាមប្រចាំ នៅម៉ុងហ្កោលីលោកPhan Dang Duongបានជូនពរ ជនវៀតណាមនឹងភ្ញៀវចូលរួម ដោយបានរាយការណ៍អំពីស្ថានភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងឆ្នាំកន្លងទៅហើយលោកបានសង្កតធ្ងន់លើលទ្ធផលនឹងជោគជ័យនៃមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុំមុយនីស្នវៀតណាម។លោកអគ្គរដ្ឋទូតក៍បានសំដែងបំណងប្រាថ្នាថា៖ក្នុងពេលអនាគតសហគមន៍ជន វៀតណាមនៅទីនេះ បន្តសាមគ្គីភាព ផ្សាភ្ជាប់ជួយគ្នាទៅវិញមក ថែរក្សាវប្បធ៌ម ប្រជាជាតិវៀតណាមនឹងឆ្ពោះទៅស្រុកកំណើត។ រូបថតៈ Vietnam+ ក៍ក្នុងឱកាសឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦នេះដែរអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ុក្រែន លោកnguyenMinhTriបានដឹកនាំកម្មាភិបាលចុះសាកសួរសុខទុក្ខនឹង ជូនពរសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនៅតំបន់មានជំលោះ យោធាផងដែរ។ ឱកាសចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦នេះ អគ្គសហគមជនកម្ពុជាមាន ដើមកំណើតវៀតណាមបានធ្វើចលនារៃអង្គាសកញ្ចប់ជួយឧបត្ថម្ភ ជូនដល់ អាណិកជនវៀតណាមក្រីក្រដែលកំពុងរស់នៅទីនេះចំនួន៨០០កញ្ចប់។លោក ChauVanChiប្រធានអគ្គសមាគមជនកម្ពុជាដើមកំណើតវៀតណាមបានមាន ប្រសាសន៍ថា៖ «ឆ្នាំនេះដោយបានការយកចិត្តទុកដាក់ពីស្ថានទូត អគ្គកុស៊ុល អង្គភាពវិនិយោគ ដែលយកចិត្តទុកដាក់ដល់អាណិកជនវៀតណាមនៅកម្ពុជា ដើម្បីប្រជាអាណិក ជនទទួលអំណរឆ្នាំថ្មីសប្បាយរីករាយ។អគ្គសមាគមនឹងបន្តចលនាអោយបងប្អូន អាណិកជនអនុវត្តន៍បានល្អច្បាប់របស់កម្ពុជាក្នុងឱកាសចូលឆ្នាំប្រពៃណីនេះមិន អោយកើតមានបញ្ហាអ្វីឡើយ«
Related





