រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang
19/08/2013 12:16
VOV-នាព្រឹកថ្ងៃទី១៩សីហាទីក្រុងហូជីមិញបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang (ទី២០សីហា)។

រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥ទិវាកំណើតលោកប្រធាន Ton Duc Thang (tuoitre.vn) VOV-នាព្រឹកថ្ងៃទី១៩សីហាទីក្រុងហូជីមិញបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang (ទី២០សីហា)។ ក្នុង សន្ទរកថានៅពិធីនេះ លោក Le Hoang Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអះអាងថា ជីវិតនិងបុព្វហេតុរបស់ លោកប្រធាន Ton Duc Thang ជាគំរូភ្លឺចិញ្ចាច គំរូអំពីសិលធម៍បដិវត្តន៍ ស្មារតីតស៊ូដើម្បីសេរីភាពនិងស្មារតីពលកម្មឧស្សាហ៍ព្យាយាម។ “ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធាន Ton Duc Thang យ៉ាង ជាក់ស្ដែងបំផុតនោះ យើងម្នាក់ៗត្រូវរៀនសូត្រសិលធម៍បដិវត្តន៍ របៀបរស់នៅ ស្អាតស្អំ របស់លោកប្រធានTon Duc Thang។ ធ្វើតាមគំរូលោកប្រធាន Ton Duc Thang ខំប្រឹងប្រែងជាមួយការងារដែលត្រូវបានបក្សនិងប្រជាជនប្រគល់ជូន រួមចំណែកអស់ពីកំលាំងកាយចិត្តសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មី ស័ក្តសមនឹងកិត្តិនាម ទីក្រុងវីរភាព៕”
Related






