VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី
13/02/2015 09:46
(VOVworld) - នាព្រឹកថ្ងៃទី១៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅ ស្លូវ៉ាគីលោកស្រី Ho Dac Minh Nguyet បានរៀបចំពិធីទទួលភ្ញៀវក្នុងឱកាស រំលឹកខួបអនុ ស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម- ស្លូវ៉ាគី។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី
(VOVworld) - នាព្រឹកថ្ងៃទី១៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្លូវ៉ាគី លោកស្រី Ho Dac Minh Nguyet បានរៀបចំពិធីទទួលភ្ញៀវក្នុងឱកាស រំលឹកខួប អនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម- ស្លូវ៉ាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្លូវ៉ាគីលោកស្រី Ho Dac Minh Nguyet ក្នុងពិធីទទួលភ្ញៀវនេះ (រូបថត៖TTXVN) ថ្លែងមតិក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត​ Ho Dac Minh Nguyet បានសង្កត់ធ្ងន់ ថា ក្នុងរយៈពេលបណ្ដាឆ្នាំកម្លងទៅ ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការជា ប្រពៃណីលើវិស័យជាច្រើនរវាងប្រទេសទាំង២ត្រូវបានពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរ។រីឯខ្លួនវិញ រដ្ឋលេខាធិការស្លូវ៉ាគីលោក Peter Burian បានអះអាង ថា ស្លូវ៉ាគីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមលើឆាក អន្តរជាតិ ស្វាគមន៍ការដែលវៀតណាមសកម្មគាំទ្រសហភាពអឺរ៉ុប(EU) និយាយរួមនិង ស្លូវ៉ាគីនិយាយដោយឡែកបង្កើនទំនាក់ទំនងជាមួយអាស៊ាន និងគាំទ្រការ សំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមជាមួយ EUយ៉ាងឆាប់រហ័ស។លោក Peter Burian ក៏បានវាយតំលៃខ្ពស់ ចំពោះការ រួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីនិង សហគមន៍ ប្រើប្រាស់ភាសាស្លូវ៉ាគីនៅវៀតណាមក្នុងការអភិវឌ្ឍន៍ចំណង មិត្តភាពជា ប្រពៃណីសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង២៕