VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។
22/12/2012 08:57
VOV-បណ្ដាកាសែតធំៗនៅវៀតណាមច្បាប់ចេញ ផ្សាយនាថ្ងៃទី២២ធ្នូបាន​ចុះ​ផ្សាយព័ត៌មានអត្ថបទរំលឹក ខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជន វៀតណាម(ទី២២ធ្នូ)។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។
សកម្មភាពយ៉ាងផុលផុសជាច្រើនត្រូវបានរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ព ប្រជាជនវៀតណាម (ទី២២ធ្នូ)         VOV-បណ្ដាកាសែតធំៗនៅវៀតណាមច្បាប់ចេញផ្សាយនាថ្ងៃទី២២ធ្នូ បាន​ចុះ​ផ្សាយព័ត៌មានអត្ថបទរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើត កងទ័ពប្រជាជនវៀតណាម(ទី២២ធ្នូ)។ វិចារណៈកថាមានចំណងជើងថា​ “កំលាំងកងទ័ពកំលាំង​ប្រជាជន” របស់កាសែតកងទ័ពប្រជាជនបានអះអាង ថា អំឡុង៦៨ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្មោះត្រង់ ជាមួយបក្សជាមួយមាតុប្រទេសនិងប្រជាជន តស៊ូពលីកម្មដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីលិទ្ធិ​សង្គម​និយមដើម្បីសុភមង្គលរបស់ ប្រជាជន។         កាសែត Nhan Dan ក្នុងវិចារណៈកថា “ពង្រីកតួនាទីស្នូលរបស់កងទ័ពក្នុង​បុព្វហេតុកសាងការពារមាតុប្រទេស” បានអះអាងថា​កងទ័ពប្រជាជនវៀត ណាម​ជា​កំលាំងស្នូលរួមជាមួយប្រជាជនទាំងមូលរក្សារឹងមាំឯករាជ្យ អធិបតេយ្យភាព​ឯកភាពបូរណៈភាពដែនដីនៃមាតុប្រទេស ការពារបក្សរដ្ឋ ប្រជាជន សមិទ្ធិផល​បដិវត្តនិងរបបសង្គមនិយម រក្សារឹងមាំបរិយាកាស សន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិកងទ័ពនៅជាកំលាំងចូល រួមយ៉ាងសកម្មនិងមានប្រសិទ្ធភាពទៅក្នុង​កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សកម្មភាពកាត់បន្ថយភាពក្រីក្រជំនះពុះពារ​លើ​ផលវិបាកនៃគ្រោះធម្មជាតិ ជួយសង្គ្រោះ។ កម្មវិធីសិល្បៈ “បន្តបទចម្រៀងដំណើរទ័ព”         សកម្មភាពយ៉ាងផុលផុសជាច្រើនត្រូវបានរៀបចំរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ទី២២ធ្នូ) និងលើកទី៤០ ជ័យជំនះ ហាណូយ- Dien Bien Phu លើលំហរអាកាស។ នាយប់ថ្ងៃទី២១ធ្នូនៅ ក្រុង​ហាណូយ​បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “បន្តបទចម្រៀងដំណើរទ័ព” ជាមួយបណ្ដា​បទចម្រៀងស្ងើចសរសើរមាតុប្រទេសប្រធានហូជីមិញ បណ្ដា យុទ្ធជន៕