VOV WorldVOV World
រង់ចរចារទី ២ នៃកិច្ចព្រមព្រៀង TTIP រវាង EU និងអាមេរិក ត្រូវបានលុបចោល
05/10/2013 09:18
(VOVworld) – រង់ចរចារទី ២ នៃកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មនិងវិនិយោគ អន្តរប៉ាស៊ីហ្វិក (TTIP) រវាង សហភាពអឺរ៉ុប (EU) និងអាមេរិក ត្រូវបានលុបចោល ដោយរដ្ឋាភិបាលអាមេរិកបញ្ឈប់សកម្មភាពជា បណ្តោះអាសន្ន។
រង់ចរចារទី ២ នៃកិច្ចព្រមព្រៀង TTIP រវាង EU និងអាមេរិក ត្រូវបានលុបចោល
រង់ចរចារទី ២ អំពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគ អន្តរប៉ាស៊ីហ្វិក (TTIP) រវាងសហភាពអឺរ៉ុប (EU) និងអាមេរិក ត្រូវបានលុបចោល (Image: Vietnamplus) (VOVworld) – រង់ចរចារទី ២ នៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគអន្តរ ប៉ាស៊ីហ្វិក (TTIP) រវាងសហភាពអឺរ៉ុប (EU) និងអាមេរិក ត្រូវបានលុបចោលដោយ រដ្ឋាភិបាលអាមេរិកបញ្ឈប់សកម្មភាពជាបណ្តោះអាសន្ន។ តាមគំរោង វង់ចរចារទី ២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី ៧ តុលាខាងមុខ។ ប៉ុន្តែ តំណាង ពាណិជ្ជកម្មអាមរិក លោក Michael Frogman បានឲ្យដឹងថា៖ វ៉ាស៊ីងតោនមិន អាចចាត់គណៈប្រតិភូ ចូលរួមការចរចារពោលខាងលើ។ ដូច្នេះ វង់ចរចារទី ២ ត្រូវបានលុបចោល។ លោក Frogman បានអះអាងទៀតថា៖ ដោយមិនអើពើ ដល់ស្ថានភាពនាបច្ចុប្បន្ន របស់អាមេរិក រដ្ឋាភិបាលប្រទេសនេះជានិច្ចកាលចាត់ ទុក TTIP គឺជាអាទិភាព សេដ្ឋកិច្ចធំចំពោះវ៉ាស៊ីងតោន ហើយជឿជាក់ថា៖ ប្រសិនបើ ភាគីទាំង ២ ទទួល បានកិច្ចព្រមព្រៀង នេះTTIP នឹងក្លាយទៅជាកិច្ចព្រមពៀងពាណិជ្ជកម្មធំបំផុត លើសកលលោក។ រីឯខ្លួនវិញ សមាជិកគណៈកម្មាធិការ​ពាណិជ្ជកម្មអឺរ៉ុប លោក   Karel De Gucht បានវាយតំលៃថា៖ ការផ្អាកនេះគឺជា រឿងហេតុគួរឲ្យសោកស្តាយ ហើយសង្កត់ធ្ងន់ថា៖ ភាគីទាំង ២ នឹងសន្យាខំប្រឹង ប្រែងសម្រចដំណើរការចរចារ នេះ៕​