របៀបអនុវត្តដំណើការតំណែទម្រង់នៅថៃធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក
23/12/2013 08:30
(VOVworld) – របៀបអនុវត្តដំណើការតំណែទម្រង់នៅ ថៃកំពុងក្លាយទៅជាមូលហេតុស្នូលដែលធ្វើឲ្យស្ថាន ភាពនយោបាយនៅប្រទេសនេះទាល់ច្រកខណៈដែល ភាគីនិមួយៗសុទ្ធតែការពារទស្សនៈរបស់ខ្លួន។

ភាគីប្រឆាំងមិនយលព្រមនឹងផែនការពោលខាងលើ (Image: Vietnam+) (VOVworld) – របៀបអនុវត្តដំណើការតំណែទម្រង់នៅថៃកំពុងក្លាយទៅជា មូលហេតុស្នូលដែលធ្វើឲ្យស្ថានភាពនយោបាយនៅប្រទេសនេះទាល់ច្រក ខណៈដែល ភាគីនិមួយៗសុទ្ធតែការពារទស្សនៈរបស់ខ្លួន។ នាយករដ្ឋមន្ត្រី ថៃ លោកស្រី Yingluck Shinawatra បានប្រកាសដំណើការអនុវត្តកំណែទម្រង់ ប្រទេសជាតិមួយ ក្នុងនោះ ការបោះឆ្នោតសកលមួយនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤ និងគណៈបក្សនយោបាយទាំងឡាយត្រូវអនុវត្ត ដំណើរការកំណែទម្រង់បន្ទាំប់ពីការបោះឆ្នោតនេះ។ តាមលោកស្រី Yingluck ថា៖ រដ្ឋាភិបាលនឹងបង្កើតក្រុមប្រឹក្សារទទួលបន្ទុកកំណែទម្រង់ថៃមួយដើប្បី អនុវត្តភារកិច្ចរបស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំ។ ក្រោយពីនោះប្រសិនបើភាគី នានាឯកភាពអំពីរាល់កំណែទម្រង់រដ្ឋាភិបាលនឹងរំសាយរដ្ឋសភាដើម្បីរៀបចំ ការបោះឆ្នោតថ្មី។ ប៉ុន្តែ ភាគីប្រឆាំងដឹកនាំដោយអតីតសមាជិកសភានៃ គណៈបក្សប្រជាធិបតេយ្យថៃ លោក Suthep Thaugsuban បានប្រកាសមិន យលព្រមនឹងផែនការពោលខាងលើហើយអះអាងនឹងរារាំងការបោះឆ្នោត នាពេលខាងមុខ។ គោលដៅនៃបាតុករគឺទាមទានាយករដ្ឋមន្ត្រី Yingluck ត្រូវ លាលែងពីដំណែងសំដៅជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមួយនិងបង្កើតក្រុម ប្រឹក្សាប្រជាជនឲ្យសមស្របនឹងផែនការកែទម្រង់របស់ពួកគេ៕
Related





