របត់ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងវៀតណាមឥណ្ឌូនេស៊ី
29/06/2013 10:28
រាត្រីថ្ងៃទី២៨មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណះប្រតិភូជាន់ ខ្ពស់វៀតណាមបានវិលត្រឡប់មកប្រទេសវិញបញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ។

Vovworld-រាត្រីថ្ងៃទី២៨មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកប្រទេសវិញបញ្ចប់ ដំណើរទស្សនកិច្ចនៅ ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ។ដំណើរទស្សនកិច្ច ត្រូវបានចាត់ទុកជា របត់ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងវៀតណាមឥណ្ឌូនេស៊ី។ស្តីពីលទ្ឋផលនៃដំណើរទស្សនកិច្ចនេះរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អះអាងថា៖” ក្នុងដំណើរទស្សនកិច្ចឥណ្ឌូនេស៊ីលើកនេះ ប្រទេសទាំង២បានឯកភាពអំពីបញ្ហាទ្វេភាគីជាច្រើនក៍ដូចជាការគួបផ្សំសហ ប្រតិបត្តិការជាមួយគ្នាលើវេទិការពហុភាគី។ការបង្កើតទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត ជាការបោះជំហានថ្មី១រវាងប្រទេសទាំង២។“ ភាគីទាំងពីរបានឯកភាពខំប្រឹងប្រែង ទទួលបានគោលដៅតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងជាង៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥ និង១០ពាន់លានដុល្លារ អាមេរិក នាឆ្នាំ២០១៨។ ភាគីទាំង២ដំណើរការចរចារ(រូបថតVNA) វៀតណាមនិងឥណ្ឌូនេស៊ីបានមូលមតិជាឯកឆ័ន្ទជំរុញការលាតត្រដាងអនុវត្តឯកសារ ស្តីពិកិច្ចសហប្រតិបត្តិការសមុទ្រនិងនេសាទ។អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមលោកVu Van Tam អោយដឹងថា៖” ភាគីទាំង២បានព្រមព្រៀងផ្លាស់ប្តូរពត៌មានស្តីពីការនេសាទត្រី។តាមរយះខ្លឹមសារចរចាររវាងលោកប្រធានរដ្ឋវៀតណាម ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី យើងសង្ឃឹមថា៖នាពេលខាងមុខយើងនឹងអនុវត្តបណ្តា ដំណោះស្រាយរារាំងស្ថានភាពនេសាទត្រី ដោយខុសច្បាប់។ “ ភាគីទាំងពីរបានអះអាងនូវសារសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនៃការបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យការពារប្រទេសនិងសន្តិសុខ។ភាគីទាំង២ បានអះអាងនូវសារ សំខាន់នៃសន្តិភាពសុវត្ថិភាពស្ថិរភាពសន្តិសុខនិងសេរីភាពខាងនាវាចរណ៍នៅសមុទ្រ ខាងកើតគាំទ្រការដោះស្រាយជំលោះតាមសន្តិវិធីនិងប្រតិបត្តិតាមច្បាប់អន្តរជាតិដែល ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)គាំទ្រសេចក្តីថ្លែងការ៦ខរបស់ ASEANស្តីពីសមុទ្រខាងកើតព្រមទាំងអបអរសាទរការ កសាង ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។ក្នុងឱកាសនេះលោក Truong Tan Sangបានមានបទថ្លែងមតិនៅទីស្នាក់ការលេខាធិការដ្ឋានASEAN។នេះជាលើកដំបូងដែល លោក Truong Tan Sangអញ្ជើញទៅទស្សនាទីស្នាក់ការលេខាធិការដ្ឋានASEAN៕
Related





