VOV WorldVOV World
របតថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង Timor Leste
04/09/2013 11:59
(VOVworld) – តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung សមភាគី Timor Leste លោក Key Rala Xanana Gusmao បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ទី ៥ កញ្ញា ឆ្នាំ ២០១៣។
របតថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង Timor Leste
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី Timor Leste លោក Key Rala Xanana Gusmao។ (Image: baodientu.chinhphu.vn) (VOVworld) – តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung សមភាគី Timor Leste លោក Key Rala Xanana Gusmao បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ទី ៥ កញ្ញា ឆ្នាំ ២០១៣។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី Timor Leste លោក Key Rala Xanana Gusmao។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹក នាំទាំង ២ រូប បានឯកភាពអំពីការបង្កើនទំនាក់ទំនងទ្វាភាគីលើគ្រប់វិស័យ ជាពិសេសគឺ ការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារវិនិយោគសហ ប្រតិបត្តិការធានាសុវត្ថិភាពស្បៀងអាហារ ជាដើម។ ទន្ទឹ​មនឹងនោះ ភាគីទាំង ២ បន្ត អនុវត្តយ៉ាងសកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ វៀតណាម- Timor Leste អំពីកិច្ចសហប្រតិ បត្តិការខាងសេដ្ឋកិច្ចនិងបច្ចេកទេស និងរៀបចំសម័យ ប្រជុំលើកទី ១ របស់គណៈកម្មា ធិការចំរុះ វៀតណាម- Timor Leste ដើម្បីពិភាក្សា អំពីបញ្ហាសហប្រតិបត្តិការមួយចំនួន។ វៀតណាមវាយតំលៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តនិងការខំប្រឹងប្រែងរបស់ Timor Leste ចំពោះការចូលរួមសមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)។ វៀតណាម នឹងសកម្មសហការយ៉ាងជិត ស្និតជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការ ជួយឧត្ថម្ភ Timor Leste ទទួលបានបំណងប្រាថ្នារបស់ខ្លួន។ ស្តីពីបញ្ហាលើសមុទ្រខាងកើត ភាគីទាំង ២ បានឯកភាពថា៖ ការធានារសន្តិសុខ សុវត្ថិភាពនាវាចរណ៍រក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើតគឺការចាំបាច។ នាយករដ្ឋមន្ត្រី Timor Leste បានអះអាងថា៖ Timor Leste គាំទ្រគោលចំហរបស់ អាស៊ានក្នុងសេចក្តីថ្លែងការ ៦ ខរ របស់អាស៊ានស្តីអំពីបញ្ហាលើសមុទ្រ ខាងកើត។ បន្ទាប់ពីការចរចារ ថ្នាក់ដឹកនាំទាំង ២ រូប បានធ្វើជាកស្សិណសាក្សី ពិធីចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាល Timor Leste។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទឹកចិត្ត និងគាំពារវិនិយោគ សហ ប្រតិបត្តិការធានាសុវត្ថិភាពស្បៀងអាហារ ជាដើម៕” ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មានអំពីលទ្ធផលរបស់ការចរចារនាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថា៖ “យើងខ្ញុំបានបូលសរុបស្ថានភាពសហប្រតិបត្តិការរវាងប្រទេសទាំង ២ ក្នុងរយៈ ពេល កន្លងមក ហើយបាននាំចេញទិសដៅ វិធានការ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគ អប់រំ បណ្តុះ បណ្ដាល ជាដើម ឲ្យខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ ក៏ទទួលបានការមូលមតិជា ឯកឆ័ន្ធអំពីរាល់បញ្ហា ដូចជា៖ ការធានាសុត្ថិភាព ស្បៀង អាហារ ទូរគមនាគមន៍ កសិកម្ម ជាដើម៕”