រថភ្លើង RCEP ដំបូងរបស់ចិន បានមកដល់វៀតណាម
03/01/2022 08:24
(VOVWORLD) - រថភ្លើងដឹកទំនិញមួយគ្រឿង បានចេញដំណើរពីស្ថានីយ៍រថភ្លើងអន្តរជាតិ Nanning តំបន់ស្វយ័ត Zhuang ខេត្ត Guangxi (ប្រទេសចិន) ទៅកាន់ទីក្រុងហាណូយ នៅថ្ងៃទី ១ ខែមករា។

ពិធីចេញដំណើររថភ្លើងដឹកទំនិញអន្តរជាតិដំបូងរបស់ចិន បន្ទាប់ពី RCEP បានចូលជាធរមាន (រូបភាព៖ Chinanews) នេះគឺជារថភ្លើងដឹកទំនិញដំបូងគេរបស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន។ រថភ្លើងលេខ X9101 បានដឹកជញ្ជូនទំនិញចំនួន ២៥ កុងតឺន័រ ទាក់ទងនឹងពាណិជ្ជកម្មធម្មតានិងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិច របស់របរប្រើប្រាស់ចាំបាច់ ផលិតផលគីមី ដែលមានទម្ងន់សរុបជាង ៨០០ តោន មានតម្លៃជាង ១០ លានដុល្លារអាមេរិក។ រថភ្លើងនេះ ត្រូវបានគ្រោងនឹងមកដល់ទីក្រុងហាណូយបន្ទាប់ពីធ្វើដំណើរអស់រយៈពេល ២៨ម៉ោង។ សូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP រួមមានប្រទេសចំនួន ១០ ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលស្រូបយកជិត ៣០% នៃចំនួនប្រជាជនពិភពលោក (ស្មើនឹង ២,៧ ពាន់លាននាក់) និងផលិតផលក្នុងស្រុកសរុប(GDP-ស្មើនឹង ២៦,២ពាន់ពាន់លានដុល្លារ) នៅទូទាំងពិភពលោក។ កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយត្រូវបានគេរំពឹងថា នឹងពន្លឿនការស្តារឡើងវិញនៃតំបន់ ហើយក៏ជាកាតាលីករ ដែលបានរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចពិភពលោកផងដែរ៕
Related






