VOV WorldVOV World
រដ្ឋាភិបាលពិភាក្សាអំពីគំរោងការណ៍ផ្លាស់ប្តូរថ្មីអប់រំនិងបណ្ដុះបណ្ដាល
31/07/2013 10:28
ផ្លាស់​ប្តូរថ្មី​ជាសារវ័ន្ត ការងារ​អប់រំ និង បណ្ដុះបណ្ដាល លើគ្រប់វិស័យ​​ ដើម្បីបំពេញ តម្រូវការអំពី​ឧស្សហូបនីយកម្ម
រដ្ឋាភិបាលពិភាក្សាអំពីគំរោងការណ៍ផ្លាស់ប្តូរថ្មីអប់រំនិងបណ្ដុះបណ្ដាល
រដ្ឋាភិបាលពិភាក្សាអំពីគំរោងការណ៍ផ្លាស់ប្តូរថ្មីអប់រំនិងបណ្ដុះបណ្ដាល(baodientu.chinhphu.vn )   (VOV)_បន្តកិច្ចប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែកក្កដា នាថ្ងៃទី ៣១ កក្កដា  ក្រោមការធ្វើអធិបតីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រដ្ឋាភិបាលបានពិភាក្សាអំពីគំរោងការណ៍÷ ផ្លាស់​ប្តូរថ្មី​ជាសារវ័ន្ត ការងារ​អប់រំ និង បណ្ដុះបណ្ដាល  លើគ្រប់វិស័យ​​ បំពេញតម្រូវការអំពី​ឧស្សហូបនីយកម្ម ទំនើប​ភាវូ ប​នីយ​កម្ម ​ក្នុងលក្ខណះខឿនសេដ្ឋកិច្ចទីផ្សារ ​តាមទិសសង្គមនិយម និង​ធ្វើ​សមា ហរណកម្មអន្តរជាតិ។ បណ្ដាសមាជិករដ្ឋាភិបាលបានប្រមូលផ្តុំពិភាក្សា រួមមតិចំពោះខ្លឹមសារធំៗនៃ គំរោងការណ៍ ដែលទាក់ទិនដល់ការលើកកំពស់ប្រសិទ្ធិភាពការ​វិនិយោគ ​ដើម្បី​អភិវឌ្ឍន៍អប់រំ ផ្លាស់ប្តូរជាសារវ័ន្តរបៀប និងវិធានការត្រួតពិនិត្យ ប្រឡង ​និងវាយ តំលៃគុណភាពអប់រំ សុក្រិដ្ឋប្រព័ន្ធអប់រំ។ ថ្លែង​មតិនៅទីនេះ នាយក​រដ្ឋ​មន្ត្រី Nguyen Tan Dung បានចាត់ទុកថា÷ រាល់​សមិទ្ធិដែលប្រទេស​ជាតិ​ទទួល​បាន​ ​សុទ្ធតែ មាន ការរួមវិភាគទានរបស់អប់រំ​និងបណ្ដុះបណ្ដាល។ ​ប៉ុន្តែ ​បើប្រៀប​នឹងតម្រូវការដែល បានដាក់ចេញ ទាមទាអោយមានការផ្លាស់ប្តូរថ្មីខឿនអប់រំនិងបណ្ដុះបណ្ដាលើគ្រប់ វិស័យ ដើម្បីបំពេញនឹងតម្រូវការអំពីឧស្សាហូបនីយកម្ម ទំនើបផាវូបនីយកម្មប្រ ទេសជាតិ៕