រដ្ឋាភិបាលជម្រុញធ្វើកំណែទម្រង់បែបបទរដ្ឋបាលលើកកំពស់ការប្រកួប្រជែងដើម្បីសហគ្រាសអភិវឌ្ឍន៍និរន្តរភាព
08/11/2016 10:34
(VOVworld)-វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាម២០១៦ ក្រោមប្រធាន បទ “ច្នៃប្រឌិតដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព”បានបើកនាព្រឹកថ្ងៃទី៨ វិច្ឆិកានៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិនៅក្នុងវេទិកា (VOVworld)-វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាម២០១៦ ក្រោមប្រធាន បទ “ច្នៃប្រឌិតដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព”បានបើកនាព្រឹកថ្ងៃទី៨ វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងជម្រុញការធ្វើកំណែទម្រង់បែប បទ រដ្ឋបាល បង្កើតយន្តការលើកទឹកចិត្តឲ្យសហគ្រាសលើកកំពស់ការប្រកួតប្រជែង និង អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលស្នើរឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវជួលសេវាកម្មបច្ចេកវិទ្យា ព័ត៌មានដើម្បីផ្គត់ផ្គងសេវាកម្មរដ្ឋបាលសាធារណៈ។ ដោយហេតុនេះរដ្ឋាភិបាលក៏បាន អំពាវនាវឲ្យជម្រុញការរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ និងអនុវត្តការធ្វើភាគ ហ៊ុនភាវូបនីយកម្មជាក់ស្តែង។នាបច្ចុប្បន្ន ទីផ្សារសេវាកម្មបានបើកទ្វារសម្រាប់សហ គ្រាសហើយរដ្ឋាភិបាលមានបំណងថា សហគ្រាសនឹងផ្តោតសំខាន់លើវិស័យអប់រំ និងសុខាភិបាលជាដើម។ប្រសិនបើយើងមានទស្សនវិស័យយូរអង្វែង នេះនឹងជាវិស័យ វិនិយោគប្រកបដោយនិរន្តរភាព”៕
Related





