រដ្ឋាភិបាលនឹងរាយការណ៍អំពីសភាពការណ៍នៅសមុទ្រខាងកើតក្នុងសម័យប្រជុំលើកទី៧។
19/05/2014 10:39
សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី២០ឧសភានឹងគ្រោងប្រព្រឹត្ត ទៅក្នុងរយៈពេល២៨ថ្ងៃ (បញ្ចប់នាថ្ងៃទី២៤មិថុនា)។

រូបថតអិនធឺណែត Vovworld-សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ត្រូវបានប្រារព្ធ ឡើងនាថ្ងៃទី២០ឧសភានឹងគ្រោងប្រព្រឹត្តទៅក្នុងរយៈពេល២៨ថ្ងៃ (បញ្ចប់នាថ្ងៃទី២៤ មិថុនា)។ សម័យប្រជុំលើកនេះនឹងពិភាគ្សាអំពីខ្លឹមសារសំខាន់ជាច្រើន ក្នុងនោះលេច ធ្លោគឺការដែលរដ្ឋសភាលៃទុកពេលវេលាជាច្រើន(៧៥%) ដើម្បីពិនិត្យអនុម័តលើ គំរោងច្បាប់ចំនួន១១និងសេចក្តីសំរេចចិត្តចំនួន៣ព្រមទាំងផ្ដល់មតិឲ្យគំរោងច្បាប់ ចំនួន១៦។ គួរឲ្យយកចិត្តទុកដាក់គឺរដ្ឋសភាបានលៃទុកពេលវេលាដើម្បីស្ដាប់ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh រាយការណ៍អំពីស្ថានភាព នៅសមុទ្រខាងកើត ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ការផ្ដួចផ្ដើមគំនិត ដំណោះស្រាយរបស់វៀតណាម។ ស្តីអំពីខ្លឹមសារនេះនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៩ឧសភានៅទីក្រុងហា ណូយលោក Nguyen Hanh Phuc ប្រធានខុទ្ឋកាល័យរដ្ឋសភាវៀតណាមបានអោយដឹង ថា៖“ រដ្ឋាភិបាលនឹងរាយការណ៍អំពីសភាពការណ៍នៅសមុទ្រខាងកើតនៅក្នុងកិច្ច ប្រជុំលើកនេះរបស់រដ្ឋសភា។បន្ទាប់នោះបណ្តាសមាជិកសមាជិកាសភានឹងផ្លាស់ប្តូរ មតិដើម្បីបំភ្លឺរាល់បញ្ហា។ដោយឈរលើស្មារតីគោររពច្បាប់រដ្ឋសភាវៀតណាមមានការ ផ្តួចផ្តើមគំនិតដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីនិងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ១៩៨២និងធម្មនុញ្ញ អង្គការសហប្រជាជាតិ។ “ តាម លោក Nguyen Hanh Phucនារសៀលថ្ងៃទី២០ឧសភារដ្ឋាភិបាលរាយការណ៍អំពីសភាពការណ៍នៅសមុទ្រ ខាងកើតនៅរដ្ឋសភា៕
Related





