រដ្ឋាភិបាលបានរៀបចំជប់លៀងចំពោះអង្គទូតក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា
31/08/2013 08:34
VOV-នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ថាវៀតណាមជានិច្ចកាលខំប្រឹងប្រែងក្នុងការធានាសុខុមាលភាពសង្គមផលប្រយោជន៍សង្គមស្ថិរភាពនយោបាយសង្គម។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់លៀងអង្គទូត (chinhphu.vn) VOV-នាយប់ថ្ងៃទី៣០សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់លៀង អង្គទូតក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយម វៀតណាម (ទី២កញ្ញាឆ្នាំ១៩៤៥-ទី២កញ្ញាឆ្នាំ២០១៣)។ ចូលរួមពិធីមានបណ្ដា ឧបនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹម។ ភាគីអង្គទូតមានលោក Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡាប្រចាំនៅវៀតណាម ប្រធានអង្គទូតស្ដីទី បណ្ដាឯកអគ្គរដ្ឋទូតភារធារីប្រធានដំណាងអង្គការអន្តរជាតិ ប្រចាំនៅវៀតណាម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ថា ជាមួយកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភប្រកប ដោយមានប្រសិទ្ធភាពរបស់បណ្ដាប្រទេសនិងអង្គការអន្តរជាតិ វៀតណាមជា និច្ចកាលខំប្រឹងប្រែងក្នុងការធានាសុខុមាលភាពសង្គមផលប្រយោជន៍សង្គម ស្ថិរភាពនយោបាយសង្គម។ វៀតណាមក៏ជានិច្ចកាលខំប្រឹងប្រែងក្នុងតួនាទីរបស់សមាជិកមានការទទួលខុសត្រូវសកម្មរបស់សហគមន៍ដំបន់និងអន្តរជាតិ។ “ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធក៏ដូចជាយន្តការសហប្រតិបត្តិការពហុភាគីផ្សេងៗទៀត វៀតណាមជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយបណ្ដាប្រទេសអង្គការអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការកសាងនិងពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រដើម្បីបង្កា ជំលោះដោះស្រាយការខ្វែងគំនិតរួមចំណែករក្សាសន្តិភាពបង្កបរិយាកាសអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍ចំពោះប្រជាជនទូទាំងពិភពលោក។ វៀតណាមមាន បំណងបន្តជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយ ប្រទេសទាំងអស់ អង្គការដំបន់និងអន្តរជាតិ។” រីឯដំណាងភាគីអង្គទូត ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡាប្រចាំ នៅវៀតណាមលោក Jorge Rondon Uzcategui ប្រធានអង្គទូតស្ដីទីបានសង្កត់ធ្ងន់ថា៖ “វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តរួមចំណែកទៅក្នុងការកសាងមូលគ្រឹះសំរាប់ពិភពលោកមួយសន្តិភាព ជាកន្លែងដែលបណ្ដាប្រទេសអាចស្ថិតស្ថេរជាមួយ គ្នា។ យើងខ្ញុំអះអាងនូវបំណងបន្តបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយវៀតណាមពីព្រោះយើងខ្ញុំជឿជាក់ថា នោះជាកិច្ចសហប្រតិបត្តិការមាន ផលប្រយោជន៍ដូចគ្នានិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍និងសន្តិភាពរបស់ដំបន់ ទ្វីបអាស៊ីនិងពិភពលោកនិយាយរួម៕”
Related





