រដ្ឋាភិបាលបញ្ជាណែនាំជំរុញល្បឿនកសាងមណ្ឌលសេដ្ឋកិច្ចពិសេស Phu Quoc
14/04/2015 09:31
(VOV)_ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើខេត្ត Kien Giang ត្រូវសម្រេចគំរោងការណ៍បង្កើតមណ្ឌលសេដ្ឋកិច្ចពិសេស Phu Quoc និងពង្រីកថែមទៀត សក្ដានុភាពអភិវឌ្ឍន៍កោះ Phu Quoc

រដ្ឋាភិបាលបញ្ជាណែនាំជំរុញល្បឿនកសាងមណ្ឌលសេដ្ឋកិច្ចពិសេស Phu Quoc (VOV)_ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើខេត្ត Kien Giang ត្រូវសម្រេចគំរោងការណ៍បង្កើតមណ្ឌលសេដ្ឋកិច្ច ពិសេស Phu Quoc និងពង្រីកថែមទៀត សក្ដានុភាពអភិវឌ្ឍន៍កោះ Phu Quoc ជំរុញ ល្បឿនសុក្រិតហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ បង្កលក្ខណះងាយស្រួល និងបរិយា កាសល្អ សំរាប់វិនិយោគិនចូលរួមវិនិយោគនៅលើកោះ។ ឧបនាយករដ្ឋមន្ត្រីក៏បាន ស្នើខេត្តត្រូវបន្តផ្លាស់ប្តូរថ្មី ដើម្បីអភិវឌ្ឍន៍ អនុវត្តការងាររៀបចំរចនាសម្ព័ន្ធវិនិយោគ ឡើងវិញ ផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ម្ចាស់ការក្តាប់ជាប់ឱកាសដើម្បីធ្វើសមា ហរណកម្ម។ ខេត្ត Kien Giang ត្រូវអនុវត្តល្អ គំរោងការណ៍រៀបចំរចនាសម្ព័ន្ធកសិ កម្មឡើងវិញ ដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី កសាងខ្សែព្រំដែនប្រកប ដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការជាមួយប្រទេសមិត្តនានា៕
Related





