រដ្ឋាភិបាលប្រមូលផ្ដុំកម្លាំងទាំងស្រុងសម្រាប់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ធានាកំណើនប្រកបដោយចីរភាព
12/08/2021 08:57
(VOVWORLD) - លោកនាយក រដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងទាំងអស់មានការដឹកនាំឲ្យទាន់ពេល វេលាក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ខិតខំប្រឹងប្រែងរក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម ធានាសុខុមាលភាពសង្គម បន្តជំរុញខ្លាំងយុទ្ធសាស្ត្រវ៉ាក់សាំង ហើយធានា ការងារធ្វើតាមទិសដៅធ្វើផលិតកម្មបណ្ដើរ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតបណ្ដើរ។

រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាមលោក Tran Van Son បានធ្វើជាអធិបតីនៅសន្និសីទសារព័ត៌ មានរបស់រដ្ឋាភិបាលជាប្រចាំខែកក្កដា។ (រូបថត៖ VNA) នារសៀលថ្ងៃទី១១ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាមលោក Tran Van Son បានធ្វើជាអធិបតីនៅសន្និសីទសារព័ត៌ មានរបស់រដ្ឋាភិបាលជាប្រចាំខែកក្កដា ដោយជូនដំណឹងពីខ្លឹមសារនៃកិច្ចប្រជុំរដ្ឋា ភិបាលទូទាំងប្រទេសលើកដំបូងនៃអាណត្តិ ២០២១-២០២៥តាមប្រព័ន្ធវីដេអូ។ តាមលោករដ្ឋមន្រ្តី Tran Van Son ឲ្យដឹងថា រដ្ឋាភិបាលចាត់ទុកការបង្ការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ ១៩ ជាភារកិច្ចស្នូលនិងចាំបាច់បន្ទាន់បំផុតនាបច្ចុប្បន្ន។ លោកនាយក រដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងទាំងអស់មានការដឹកនាំឲ្យទាន់ពេល វេលាក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ខិតខំប្រឹងប្រែងរក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម ធានាសុខុមាលភាពសង្គម បន្តជំរុញខ្លាំងយុទ្ធសាស្ត្រវ៉ាក់សាំង ហើយធានា ការងារធ្វើតាមទិសដៅធ្វើផលិតកម្មបណ្ដើរ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតបណ្ដើរ។ នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក៏បានជូនដំណឹងពីដំណើរការ ចាក់វ៉ាក់សាំងក៏ដូចជាគោលនយោបាយឧបត្ថម្ភផលិតកម្ម អាជីវកម្ម និងការធ្វើ ចរាចរណ៍ទំនិញផងដែរ។ ចំពោះបញ្ហាអត្រាការប្រាក់ ទេសាភិបាលរងធនាគាររដ្ឋលោក Dao Minh Tu ឲ្យដឹង ថា ធនាគាររដ្ឋនឹងបន្តបញ្ជាដឹកនាំឲ្យធនាគារពាណិជ្ជកម្មនានា កាត់បន្ថយជាអតិបរមា នូវថ្លៃសេវ៉ាក៏ដូចជាចែករំលែកចំណេញដើម្បីកាត់បន្ថយអត្រាការប្រាក់ផងដែរ។ លោក Dao Minh Tu បានថ្លែងយ៉ាងដូច្នេះថា៖
Related





.jpg)
