VOV WorldVOV World
រដ្ឋាភិបាលអាមេរិកអំពាវនាវឲ្យរដ្ឋសភាអនុម័តលើ TPP យ៉ាងឆាប់រហ័ស
05/02/2016 07:28
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានចេញផ្សាយសេចក្ដីជូន ដំណឹងដែលកោតសរសើរការដែលប្រទេសចំនួន១២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP)នៅនូវែលហ្សេឡង់ ព្រមទាំងអំពាវនាវឲ្យរដ្ឋសភាអាមេរិកអនុម័តយ៉ាងឆាប់រហ័សដើម្បី TPP ចូលជាធរមាន។
រដ្ឋាភិបាលអាមេរិកអំពាវនាវឲ្យរដ្ឋសភាអនុម័តលើ TPP យ៉ាងឆាប់រហ័ស
តំណាងនៃប្រទេសចំនួន១២ដែលចូលរួមការចរចារ TPP (រូបថត៖EPA) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Barack Obama បានចេញ ផ្សាយសេចក្ដីជូនដំណឹងដែលកោតសរសើរការដែលប្រទេសចំនួន១២ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅនូវែល ហ្សេឡង់ ព្រមទាំងអំពាវនាវឲ្យរដ្ឋសភាអាមេរិកអនុម័តយ៉ាងឆាប់រហ័ស ដើម្បី TPP  ចូលជាធរមាន។តាមលោក Obama ថា កិច្ចព្រមព្រៀងនេះបានបង្កើនតួនាទីដឹកនាំ របស់អាមេរិកនៅឯបរទេស ហើយបង្កើតការងារធ្វើនៅអាមេរិក។ប៉ុន្តែតាមការព្យា ករណ៍ថា ការអនុម័តលើកិច្ចព្រមព្រៀង TPP នេះនឹងជួបការ លំបាកជាច្រើននៅ អាមេរិកដោយសារបរិមាណអ្នកប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ នៅច្រើន ខណៈដែលអ្នកគាំទ្រចង់បន្ថយល្បឿនអនុម័ត ជាពិសេសក្នុង កាលៈទេសៈ ប្រទេសអាមេរិកបានឈានចូលរដូវបោះឆ្នោតប្រធានាធិបតី៕