រដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីនរៀបចំពិធីសេច្ចាប្រនិធានទទួលដំណែង
03/06/2014 06:43
(VOVworld) – នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលសាមគ្គីភាព ជាតិប៉ាឡេស្ទីនបានរៀបចំ ពិធីសេច្ចាប្រនិធានទទួល ដំណែងនៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិច។ នេះគឺជារដ្ឋាភិបាលសាមគ្គីភាពជាលើកដំបូងនៅប៉ាឡេស្ទីន ក្នុងរយៈពេល ៧ ឆ្នាំ កន្លង ទៅ។

រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីន លោក Rami Hamdallah (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីនបានរៀបចំ ពិធីសេច្ចាប្រនិធានទទួលដំណែងនៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិច។ នេះគឺជារដ្ឋាភិបាលសាមគ្គីភាពជាលើកដំបូងនៅប៉ាឡេស្ទីនក្នុងរយៈពេល ៧ ឆ្នាំ កន្លង ទៅ។ រដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីមនរួមមានរដ្ឋមន្ត្រីចំនួន ១៧ រូប និងជាអ្នកបច្ចេការធិតេយ្យឯកភាព ប៉ុន្តែ គ្មានតំណាងណាមួយរបស់ចលនា Fatah ឬ Hamas ទេ។ ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសង្កត់ធ្ងន់ថា៖ ការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិបានបញ្ចប់ការបែក បាក់នៅ ប៉ាឡេស្ទីន ហើយរដ្ឋាភិបាលថ្មីនេះនឹងអនុវត្តបណ្ដាកិច្ចសន្យាដែលទទួល បានមុននេះ ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ដោយមិនអើពើដល់ការប្រឆាំង ជំទាស់យ៉ាងខ្លាំង ក្លារបស់សម្ព័ន្ធមិត្តអ៊ីស្រាអែល នាថ្ងៃទី ២ មិថុនា រដ្ឋអំណាចរបស់ ប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រកាសនឹងសហប្រតិបត្តិការនិង បន្តផ្តល់ជំនួយ សំរាប់រដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីន។ មជ្ឈដ្ឋាន មន្ត្រីរបស់អ៊ីស្រាអែល បានចាត់ទុកថា៖ វ៉ាស៊ីនតោនត្រូវដាស់តឿនប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas លុបចោលកិច្ចព្រមព្រៀងជាមួយចលនាឥស្លាម Hamas និងចាប់ផ្តើមការចរចារ សន្តិភាពជាមួយអ៊ីស្រាអែលឡើាងវិញ៕
Related





