VOV WorldVOV World
រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo
16/02/2017 10:43
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ រដ្ឋាភិបាលស៊ីរីបាន បដិសេធការចោទប្រកាន់ របស់អង្គការឃ្លាំមើលសិទ្ធិ មនុស្ស (HRW) ស្តីពីការប្រើប្រាស់អាវុធគីមីក្នុងការ ប្រយុទ្ធនៅទីក្រុង Aleppo។
រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo
រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo (VNA) (VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ រដ្ឋាភិបាលស៊ីរីបានបដិសេធការចោទប្រកាន់ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ស្តីពីការប្រើប្រាស់អាវុធគីមីក្នុងការ ប្រយុទ្ធនៅទីក្រុង  Aleppo។ ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី​១៣ កុម្ភៈ HRW បាន ចាត់ទុកថា៖ រដ្ឋាភិបាលស៊ីរីបានដំណើរការវាយប្រហារដោយជាតិគីមីពូល យ៉ាង​ហោចណាស់ចំនួន ៨ លើកនាចុងឆ្នាំ ២០១៦ ក្នុងយុទ្ធនាការដណ្តើមមកវិញ សិទ្ធិត្រួតត្រាទីក្រុង Aleppo។ ក្រសួងការបរទេសស៊ីរីបានអះអាងថា៖ របាយការណ៍ របស់ HRW គឺខ្វះភាពជំនាញ ប្រឆាំងជំទាស់វិទ្យាសាស្ត្រនិងបំប្លែងការពិតព្រម ទាំងអះអាងជាថ្មីម្តងទៀតកិច្ចសន្យារបស់ស៊ីរីចំពោះអង្គការហាមឃាត់អាវុធគី មីពិភពលោក ផងដែរ៕​