VOV WorldVOV World
រដ្ឋាភិបាលថ្មីរបស់កាណាដាសច្ចាប្រនិធានទទួលកាន់តំណែង
05/11/2015 09:19
(VOVworld) - នាថ្ងៃទី៤ វិច្ចិកា នាយករដ្ឋមន្រ្តីជាប់ឆ្នោត របស់កាណាដាលោក Justin Trudeau និងគណៈរដ្ឋមន្ត្រី ថ្មីបានធ្វើសច្ចាប្រនិធានទទួលកាន់តំណែងនៅរដ្ឋធានី​ Ottawa។
រដ្ឋាភិបាលថ្មីរបស់កាណាដាសច្ចាប្រនិធានទទួលកាន់តំណែង
នាយករដ្ឋមន្រ្តីថ្មីរបស់កាណដាលោក Justin Trudeau ថ្លែងមតិនៅរដ្ឋធានី Ottawa នាថ្ងៃទី២០ តុលា កន្លងទៅ (រូបថត៖Reuters/TTXVN) (VOVworld) - នាថ្ងៃទី៤ វិច្ចិកា នាយករដ្ឋមន្រ្តីជាប់ឆ្នោតរបស់កាណាដាលោក Justin  Trudeau និងគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួលកាន់តំណែងនៅរដ្ឋធានី​ Ottawa។ថ្លែងមតិនៅទីនេះ លោក​ Trudeau បានសន្យាថា នឹងប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីបម្រើប្រទេសជាតិ ធានាសុវត្ថិភាពនិងសន្តិសុខសំរាប់ប្រជាជន​ ការ ពារសិទ្ធិនិងសេរីភាពរបស់ប្រជាជន។លោកបានអះអាងថា រដ្ឋាភិបាលថ្មីនឹងខិតខំ ប្រឹងប្រែងឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននិងរួមជាមួយប្រជាជនកាណាដា ស្ថាបនាអនាគតឲ្យកាន់តែល្អប្រសើរសំរាប់ប្រទេសជាតិ។ក៏នៅពិធីនេះដែរលោក នាយករដ្ឋមន្រ្តី Trudeau បានប្រកាសបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មីដែលមានមាន ចំនួន៣១រូប៕