VOV WorldVOV World
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយភាគីប្រឆាំង
14/09/2016 07:22
(VOVworld) - នាថ្ងៃទី១៣ កញ្ញា តំណាងរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា បានសំដែងសុទិដ្ឋិនិយមអំពីលទ្ធ ភាពធ្វើកិច្ចសន្ទនាជាផ្លូវការជាមួយសម្ព័ន្ធភាពសាមគ្គី ភាពប្រជាធិបតេយ្យ (MUD) ប្រឆាំង សំដៅដោះ ស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយភាគីប្រឆាំង
ប្រធានាធិបតី Nicolas Maduro ក្នុងការធ្វើដង្ហែរក្បួនគាំទ្ររដ្ឋាភិបាលនៅរដ្ឋធានី Caracas នាថ្ងៃទី១ កញ្ញា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៣ កញ្ញា តំណាងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បាន សំដែងសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាផ្លូវការជាមួយសម្ព័ន្ធភាពសាមគ្គី ភាពប្រជាធិបតេយ្យ (MUD) ប្រឆាំង សំដៅដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ នាបច្ចុប្បន្ន។លោក Jorge Rodriguez ដែលជាតំណាងឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយ អេឡាចូលរួមការពន្លឿនកិច្ចសន្ទនាជាមួយ MUD ឲ្យដឹងថា ភាគីទាំងពីរទទួលបាន ការរីកចម្រើនក្នុងការដាក់ចេញដំណើរសន្ទនា ប៉ុន្តែលោកបានអះអាងជាថ្មីម្ដង ទៀតថា Caracas នឹងមិនធ្វើការសន្ទនាជាមួយភាគីប្រឆាំងអំពីការបោះ ប្រជាមតិ សំដៅទម្លាក់ប្រធានាធិបតី Nicolas Maduro ពីតំណែងដូចលក្ខណៈ ដែលភាគីនេះ ដាក់ចេញឡើយ៕