VOV WorldVOV World
រដ្ឋាភិបាលវៀតណាមបានមានបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួន២រូបទៀត
13/11/2013 12:05
Vovworld-ជាមួយលទ្ធផលបោះឆ្នោតអាត្រាខ្ពស់នៅរដ្ឋសភាវៀតណាម នា​ព្រឹក​ថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam និងរដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានជ្រើស​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រីថ្មីចំនួន២រូបរបស់វៀតណាម។
រដ្ឋាភិបាលវៀតណាមបានមានបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួន២រូបទៀត
រដ្ឋាភិបាលវៀតណាមបានមានបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួន២រូបទៀត (vnexpress.net)         Vovworld-ជាមួយលទ្ធផលបោះឆ្នោតអាត្រាខ្ពស់នៅរដ្ឋសភាវៀតណាម នា​ព្រឹក​ថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam និងរដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានជ្រើស​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រីថ្មីចំនួន២រូបរបស់វៀតណាម។​ លទ្ធផលពោលខាងលើមាន​ន័យ​ថា រដ្ឋាភិបាលវៀតណាមមានឧបនាយករដ្ឋមន្ត្រីចំនួន៥រូបជំនួសឲ្យ៤រូបដូច​មុន​នេះ។ ថ្លែងមតិក្រោយពេលលទ្ធផលបានប្រកាស ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung បានលើកច្បាស់ថា៖         “រដ្ឋសភាបានអនុម័តលើ​សំណើររបស់នាយករដ្ឋមន្ត្រីចំពោះឧបនាយករដ្ឋមន្ត្រី ២រូប លោក Vu Duc Dam និង​លោក Pham Binh Minh។ យើងខ្ញុំជឿជាក់ថា​សមមិត្ត ទាំងពីរ​រូបនឹង​បន្ត​ខំប្រឹង​ប្រែង​សុក្រិដ្ឋខ្លួនឯង ខំប្រឹងប្រែងបំពេញការងារ សំរេចដ៏ ឆ្នើមភារកិច្ច សក្តិសម​នឹង​ការ​ជឿជាក់ខ្ពស់របស់សមាជិកសមាជិការសភា។”         ដោយហេតុនេះ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam នឹងជួយ​រដ្ឋាភិបាល​តាម​ដាន​បញ្ជាណែនាំប្លុកវប្បធម៍សង្គមវិទ្យាសាស្ត្រអប់រំនិងបណ្ដុះបណ្ដាល។ ឧបនាយក​​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នឹង​ទទួល​បន្ទុក​វិស័យ ការទូត។         ក៏ក្នុងព្រឹកថ្ងៃទី១៣វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងអាន​របាយការណ៍ស្នើររដ្ឋសភាពិនិត្យអនុម័តតែងតាំងលោក Nguyen Van Nen អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមកាន់ដំណែងរដ្ឋមន្ត្រីប្រធាន​ខុទ្ទកាល័យរដ្ឋាភិបាល។         នារសៀលថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីផែនការមេ​វារីអគ្គិសនីនិងពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលបានធ្វើវិសោធនកម្មក្នុងសេច ក្តីសំរេចចិត្តរបស់រដ្ឋសភាផងដែរ៕