VOV WorldVOV World
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ
01/07/2014 07:04
(VOVworld) – បន្តសម័យប្រជុំប្រចាំខែមិថុនារបស់ រដ្ឋាភិបាលវៀតណាម នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាល វៀតណាមប្រមូលផ្តុំពិភាក្សាអំពីស្ថានភាពអនុវត្តការ រៀបចំហេដ្ឋា រចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ​ (Image: nguyentandung.org) (VOVworld) – បន្តសម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាលវៀតណាម នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំពិភាក្សាអំពីស្ថានភាព អនុវត្តការរៀបចំហេដ្ឋា រចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញក្នុងរយៈ ពេល ៦ ខែដើមឆ្នាំ ២០១៤កំណត់ទិសដៅការប្រើប្រាស់ប្រភពទឹកប្រាក់ ចំពូលដែលមកពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងភាគហ៊ុនភាវូបនីយកម្ម អង្គភាពអាជីវកម្មឡើងវិញ។ រដ្ឋាភិបាលវៀតណាមក៏បានស្តាប់របាយការណ៌ អំពីស្ថានភាពលទ្ធផលធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេល ៦ ខែ ដើម ឆ្នាំ ២០១៤ ហើយផ្តល់មតិចំពោះបញ្ហាសំខាន់មួយចំនួនទៀត។ មុននោះ នាថ្ងៃទី ៣០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា៖ សម័យប្រជុំលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈពិសេស ដែល ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដោយមិនអើពើ ដល់ច្បាប់អន្តរជាតិនិងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងចិន។ ដោយហេតុ នេះ ការតស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដីដោយឈរលើច្បាប់ អន្តរជាតិគឺជាភារកិច្ចជួរមុខនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ យើងត្រូវរក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រីវៀតណាមបាន ស្នើឲ្យបណ្ដាក្រសួងផ្នែកនិងប្រជាជនទាំងមូលប្តេជ្ញាអនុវត្តបណ្ដាគោលដៅ ដែលត្រូវបាននាំចេញក្នុងឆ្នាំ ២០១៤៕​