VOV WorldVOV World
រដ្ឋាភិបាលវៀតណាមរួមដំណើរ ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
30/11/2021 10:46
(VOVWORLD) - វេទិកាជាន់ខ្ពស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីកិច្ចសហប្រតិ បត្តិការអនុតំបន់ដើម្បីកំណើនបរិយាប័ន្ននិងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបាន ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា តាមទម្រង់អនឡាញ។
រដ្ឋាភិបាលវៀតណាមរួមដំណើរ ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកា។ (រូបថត៖ VOV) អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល គ្នាយ៉ាងជិតស្និទ្ធរវាងបណ្ដាប្រទេស គឺជាលក្ខខ័ណ្ឌដ៏ចាំបាច់ដើម្បីធានាកំណើន បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសទាំងអស់គួរតែមានវិធីអភិក្រម ជាសកល ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន ជាពិសេសគឺចំពោះ ជម្ងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខប្រភព ទឹក ព្រមទាំងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពលដ៏ធំធេងនៅតាមអនុ តំបន់នានា ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម ការវិនិយោគរបស់សហគ្រាសនិង កិច្ចសហប្រតិបត្តិការសាធារណៈ - ឯកជនផងដែរ។ បណ្ដារដ្ឋាភិបាលនឹងរួមដំណើរ ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងការស្វែងរកឱកាស វិនិយោគ ធ្វើអាជីវកម្ម នៅតាមអនុតំបន់នានា។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរថា៖

More