VOV WorldVOV World
រដ្ឋាភិបាលវៀតណាមសន្យាបង្កភាពងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិងវិនិយោគិន
05/06/2014 11:16
Vovworld-នាព្រឹកថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម​លោក Nguyen Tan Dung បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀត​ណាម​ពាក់​កណ្ដាល​អាណាត្តិ២០១៤
រដ្ឋាភិបាលវៀតណាមសន្យាបង្កភាពងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិងវិនិយោគិន
រដ្ឋាភិបាលវៀតណាមសន្យាបង្កភាពងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិង វិនិយោគិន (baocongthuong.com.vn)         Vovworld-នាព្រឹកថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen Tan Dung បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀត​ណាម​ពាក់​ កណ្ដាល​អាណាត្តិ២០១៤ជាមួយប្រធានបទ ពីកម្មវិធីដល់សកម្មភាព-ត្រៀមខ្លួន​ សំរាប់​កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ វេទិការលើកនេះបានប្រមូល​ផ្ដុំ​ពិភាគ្សាអំពី ប្រធានបទ​សំខាន់មួយចំនួនអំពីវិនិយោគពាណិជ្ជកម្មពន្ធគយ ពលករ​​និងការងារ ធ្វើ។         ស្ដីពីរឿងហេតុដែលកើតមានឡើងនាពេលកន្លងមក នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាមសន្យានឹង​ធ្វើអស់​ពីកំលាំង​កាយ​ចិត្តមិនទុកឲ្យកើតមានឡើងជាថ្មីម្ដងទៀតនិងបន្តមានដំណោះស្រាយជាក់ស្ដែង ដើម្បីអង្គភាពអាជីវកម្មស្ថិរភាពនិងអភិវឌ្ឍន៍ផលិតកម្ម​អាជីវកម្ម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាថ្មីម្ដងទៀតបានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបង្ក លក្ខណៈ​ងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិងវិនិយោគិន និយាយរួមនិង​វិនិយោគិនបរទេសនិយាយដោយឡែកដំណើរការវិនិយោគអាជីវកម្ម យូរអង្វែងនៅ​វៀតណាម៕

More