VOV WorldVOV World
រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិកដើម្បីសាងសង់សាលារៀននៅរាជធានីភ្នំពេញកម្ពុជា
11/01/2014 08:54
Vovworld-រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិក​ដើម្បី​សាងសង់សាលារៀននៅរាជធានីភ្នំពេញកម្ពុជា។
រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិកដើម្បីសាងសង់សាលារៀននៅរាជធានីភ្នំពេញកម្ពុជា
រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិកដើម្បីសាងសង់សាលារៀននៅ រាជធានីភ្នំពេញកម្ពុជា (vietnamplus)         Vovworld-រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិក​ ដើម្បី​សាងសង់សាលារៀននៅរាជធានីភ្នំពេញកម្ពុជា។ នាព្រឹកថ្ងៃទី១១មករានៅ​ រាជធានីភ្នំពេញ-កម្ពុជា បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់សាលាបថម​ សិក្សាដូនពេញ។ ថ្លែងមតិនៅពិថីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ ហាណូយលោក Nguyen The Thao បានអះអាងថា រដ្ឋធានីហាណូយជា​និច្ចកាល​ គោរព​នូវ​ប្រពៃណី​​មិត្តភាព​ពិសេសរវាងរដ្ឋទាំងពីរ ប្រជាជាតិទាំងពីរ ទន្ទឹមនឹង​ នោះ​ជា​និច្ចកាល​គោរពនិងលៃទុកអាទិភាពសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងជា មួយដំបន់​នានា​នៅប្រទេសកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញផង។         “អំណោយបើទោះបីតូចតាចក្តី ប៉ុន្តែបានបង្ហាញនូវមនោសញ្ចេតនាចំណង​ សាមគ្គី​ភាព​មិត្តភាពរបស់រដ្ឋអំណាចនិងប្រជាជនរដ្ឋធានីហាណូយចំពោះរាជ ធានី​ភ្នំពេញ។ សំណង់​សាលាបថមសិក្សាដូនពេញនៅរាជធានីភ្នំពេញ-កម្ពុជា ដូចជា​និមិត្តរូបថ្មីសំរាប់ទំនាក់​ទំនង​ពិសេសរវាងរដ្ឋធានីនៃប្រទេសទាំងពីរជា ភាតរៈវៀតណាម-កម្ពុជា៕”